ធនាគារ «ជីប ម៉ុង» ជាធនាគារខ្មែរដែលរឹងមាំ និងមានទំនុកចិត្តខ្ពស់

18-03-2026 10:36

(ភ្នំពេញ)៖ តាមគន្លងជោគជ័យរបស់ក្រុមហ៊ុន ជីប ម៉ុង​ តាំងពីឆ្នាំ​១៩៨២ ដែលជាក្រុមហ៊ុនខ្មែរដ៏ធំមានបទពិសោធន៍ និងការរីកចម្រើនលើពហុវិស័យជាច្រើននៅកម្ពុជា ជាង ៤ ទសវត្សរ៍មកហើយ។

ធនាគារ ជីប ម៉ុង បានបន្តពង្រឹងសមត្ថភាព និងពង្រីកសេវាកម្មរបស់ខ្លួនជាធនាគារពាណិជ្ជដែលមានភាពរឹងមាំ និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីអតិថិជន និងដៃគូអាជីវកម្មនៅទូទាំងប្រទេស។ ដោយផ្អែកលើមូលដ្ឋានហិរញ្ញវត្ថុដែលមានស្ថិរភាព ការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍យូរឆ្នាំរបស់ក្រុមហ៊ុនមេ ធនាគារ ជីប ម៉ុង ប្តេជ្ញាបន្តតួនាទីយ៉ាងសកម្មក្នុងការផ្តល់ហិរញ្ញប្បទាន និងការគាំទ្រដល់វិស័យយុទ្ធសាស្ត្រនានា ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងមានចីរភាព។

ធនាគារ ជីប ម៉ុង ជឿជាក់ថា វិស័យធនាគារនៅកម្ពុជា បន្តមានស្ថានភាពរឹងមាំ និងមានសក្ដានុពលសម្រាប់ការរីកចម្រើនជាបន្តបន្ទាប់ ក្រោមការណែនាំ និងការត្រួតពិនិត្យរបស់ ធនាគារជាតិនៃកម្ពុជា។ យើងសូមអំពាវនាវឱ្យសាធារណ ជនយកចិត្តទុកដាក់លើព័ត៌មានដែលមានប្រភពច្បាស់លាស់ និងអាចទុកចិត្តបាន ដើម្បីរួមចំណែកថែរក្សាទំនុកចិត្ត ស្ថិរភាព និងភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា៕