ពានរង្វាន់ ស្វាយរៀង ខាប់ ផ្នែកនារី លើកទី២ ចាប់ផ្តើមប្រកួតពីខែមេសា ឆ្នាំ២០២៦ តទៅ
18-03-2026 14:30
(ស្វាយរៀង)៖ គណៈកម្មការប្រកួតបាល់ទាត់ខេត្តស្វាយរៀង បានប្រកាសពីការរៀបចំព្រឹត្តិការណ៍ «ពានរង្វាន់ ខេត្តស្វាយរៀង ផ្នែកនារី លើកទី២ រដូវកាលឆ្នាំ២០២៦» ដែលនឹងចាប់ប្រកួតផ្លូវការចាប់ពីខែក្រោយនេះតទៅ។
ទន្ទឹមគ្នានោះដែរ ការលក់ពាក្យចូលរួមប្រកួតចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅតែម្តង ដោយសម្រាប់តែកីឡាការិនីមានសញ្ជាតិខ្មែរ និងអាយុចាប់ពី ១៤ឆ្នាំឡើងទៅ (គិតត្រឹមថ្ងៃកើតឆ្នាំ២០១២) និងជាពិសេសទៀតនោះ សម្រាប់តែកើតនៅ ក្នុងខេត្តស្វាយរៀងនេះទៀតផង។
ចំពោះទីតាំងប្រកួតវិញមាន ៣កន្លែងផ្សេងគ្នា ពោលគឺ ទីលានកីឡដ្ឋានខេត្តស្វាយរៀង ទីលានវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ និងទីលានសាលាបឋមសិក្សា ហ៊ុន សែន កន្ទុយវៃ ជាមួយនឹងព័ត៌មានលំអិតមានដូចក្នុងលិខិតខាងក្រោម៖





