ក្រសួងពាណិជ្ជកម្មជូនដំណឹងអំពីសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ូដែល DEEPAL SO5 និង CHANGAN NEVO HUNTER E រួមទាំងម៉ូដែលដទៃទៀតរបស់ CHANGAN និង DEEPAL របស់ក្រុមហ៊ុន RMA CAMBODIA
18-03-2026 14:36
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងស្ដីពី ការឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្ត គ្រឿងបន្លាស់ និងគ្រឿងតុបតែងម៉ាក DEEPAL និង CHANGAN រួមទាំងរថយន្តម៉ូដែល DEEPAL SO5 និង CHANGAN NEVO HUNTER E របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹង និងបានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្ត គ្រឿងបន្លាស់ និងគ្រឿងតុបតែងពាក់ម៉ាកខាងលើរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក នៅកម្ពុជា ដែលទទួលបានពីក្រុមហ៊ុន Chongqing Changan Automobile Co., Ltd. ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខដែលក្រសួងបានតម្កល់ទុករួចហើយ។
លិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ មានសុពលភាពដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៧ ហើយអាចនឹងត្រូវបាត់បង់សុពលភាពជាស្វ័យប្រវត្តិមុនកាលបរិច្ឆេទផុតកំណត់ខាងលើ ប្រសិនបើមានការជូនដំណឹងអំពី ការបញ្ចប់សិទ្ធិពីក្រុមហ៊ុន Chongqing Changan Automobile Co., Ltd. ដែលជាម្ចាស់ម៉ាក។
ចាប់ពីក្រោយរយៈពេល ៩០(កៅសិប)ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះអ្នក ទទួលសិទ្ធិស្របច្បាប់មានសិទ្ធិប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការរារាំងទំនិញដែលនាំចូលស្របគ្នា។
នីតិបុគ្គលដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ត្រូវផ្សព្វផ្សាយលិខិតកត់ត្រាសិទ្ធិផ្តាច់មុខនេះជាបន្ទាន់ក្នុងទំព័រ ខាងមុខរបស់សារព័ត៌មាននៅកម្ពុជា និងបណ្តាញសង្គមនានា ហើយត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន។
អាស្រ័យហេតុនេះ ក្រុមហ៊ុននឹង ចាត់វិធានការតាមផ្លូវច្បាប់ចំពោះរាល់ការនាំចូល និងចែក ចាយរថយន្ត ម៉ាក DEEPAL និង CHANGAN ដែលមានភ្ជាប់ម៉ូដែលមកជាមួយ ពីសំណាក់ក្រុមហ៊ុន ឬបុគ្គលណាដែលមិនទទួល បាន សិទ្ធិនាំចូលស្របច្បាប់៕
សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ទាំងស្រុង៖








