យល់ដឹងកីឡា៖ ការវិវត្តនៃចំនួនក្រុមនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup

20-03-2026 08:55

(បរទេស)៖ ដូចដែលប្រិយមិត្តធ្លាប់បានជ្រាបមកហើយថា សហព័ន្ធ FIFA បានរៀបចំការប្រកួតជើងឯកបាល់ទាត់ពិភពលោក World Cup លើកដំបូងក្នុងឆ្នាំ១៩៣០ ដោយមានប្រទេសអ៊ុយរូហ្គាយ ធ្វើម្ចាស់ផ្ទះមុនគេផងដែរ។

ក៏ប៉ុន្តែ គិតចាប់តាំងពីការចាប់ផ្តើមដំបូងនៅឆ្នាំ១៩៣០ ចំនួនក្រុម និងកាលវិភាគបានកើនឡើងជាលំដាប់។ បច្ចុប្បន្ន World Cup មានអាយុកាល ៩៦ឆ្នាំគិតត្រឹមឆ្នាំនេះ និងលេងបាន ២២សម័យកាលមកហើយ។

១៩៣០ - ១៩៥០៖ មានក្រុមចន្លោះពី ១៣ ទៅ ១៦ក្រុម។
១៩៥៤ - ១៩៧៨៖ កំណត់ត្រឹម ១៦ក្រុម។
១៩៨២ - ១៩៩៤៖ បង្កើនដល់ ២៤ក្រុម។
១៩៩៨ - ២០២២៖ កំណត់ត្រឹម ៣២ក្រុម។

២០២៦ តទៅ៖ កើនឡើងដល់ ៤៨ ក្រុម ដែលនាំឱ្យចំនួនប្រកួតកើនឡើងពី ៦៤ ទៅ ១០៤ប្រកួត និងមានរយៈពេលប្រកួតសរុប ៣៩ថ្ងៃឯណោះ ដោយមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា៕