អ៉ីស្រាអែល ដែលកំពុងមានសង្រ្គាមជាមួយអ៉ីរ៉ង់ ថែមទាំងរងពិន័យធ្ងន់ធ្ងរពី FIFA ករណីរើសអើងជាតិសាសន៍
20-03-2026 10:07
(បរទេស)៖ ប្រទេសអ៉ីស្រាអែល ដែលកំពុងច្បាំងគ្នាជាមួយអ៉ីរ៉ង់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ បានទទួលនូវការពិន័យដ៏ធ្ងន់ធ្ងរមួយថែមទៀតពីសហព័ន្ធបាល់ទាត់ FIFA ករណី «បទឧក្រិដ្ឋ និងម៉ាក់ងាយជាតិសាសន៍»។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
FIFA បានចេញសេចក្តីថ្លែងការណ៍ ដាក់ទណ្ឌកម្មសហព័ន្ធបាល់ទាត់អ៉ីស្រាអែល IFA (Israel Football Association) នូវចំនួនទឹកប្រាក់ប្រមាណ ១៤១,៧០០ផោន ភ្ជាប់ទៅនឹងការដកបញ្ឈរជើងទៅថ្ងៃមុខទៀតដែរ ក្រោយស៊ើបអង្កេត រកឃើញ «ល្មើសបទឧក្រិដ្ឋរើសអើងជាតិ» ដែលត្រូវបានប្តឹងដោយសហព័ន្ធប៉ាឡេស្ទីន។
បន្ថែមលើនេះ វាក៏តម្រូវឱ្យ IFA «ធ្វើការវិនិយោគនៃប្រាក់ពិន័យ ១ភាគ៣ ទៅលើគម្រោងនៃការលុបបំបាត់រើសអើងជាតិសាសន៍ ក្នុងការការពារ និងជៀសវាងនូវកំហុសដោយចេតនានេះម្តងទៀត»។
ទោះជាយ៉ាងណា ការសម្រេចរបស់ FIFA នៅតែផ្តល់ឱកាសដល់អ៉ីស្រាអែល ពីការប្តឹងបកវិញផងដែរ។
គណៈកម្មាធិការវិន័យ PFA របស់ FIFA ក៏បានចោទប្រកាន់អ៉ីស្រាអែល ថាបានអនុញ្ញាតឱ្យក្រុមបាល់ទាត់ដែលស្ថិតក្នុងដែនជម្លោះជាមួយប៉ាឡេស្ទីននៅតំបន់ផ្សេងទៀត បានលេងក្នុងលីគរបស់ពួកគេ ស្របពេល FIFA បានចាត់ទុកថា «វាគួរតែគ្មានសកម្មភាពបែបនេះទេ ខណៈតំបន់ West Bank នៅមិនទាន់ត្រូវបានដោះស្រាយ និងស្ថិតក្រោមច្បាប់អន្តរជាតិផងនោះ»៕



