បុរី ឌឹ ផ្លរ៉ា បើកសម្ពោធផ្ទះវីឡាភ្លោះម៉ូតថ្មី «សេនតូវីឡា» ជាផ្លូវការ !

20-03-2026 14:10

(ភ្នំពេញ)៖ បុរី ឌឹ ផ្លរ៉ា មានកិត្តិយសជូនដំណឹង ដល់សាធារណជន អំពីការបើកសម្ពោធផ្ទះវីឡាម៉ូតថ្មី សេនតូវីឡា ដែលផ្ទះម៉ូតថ្មី នៃគម្រោង The Sentosa។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បង្ហាញពីការពង្រីកចក្ខុវិស័យរបស់បុរី ឌឹ ផ្លរ៉ា ក្នុងការផ្តល់ជូនលំនៅឋានទំនើប និងមានគុណភាពខ្ពស់ នៅភាគខាងជើង រាជធានីភ្នំពេញ។

ពិធីនេះ ត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាព របស់លោក លឹម កុកឈុន អគ្គនាយកបុរីឌឹ ផ្លរ៉ា និងមានការចូលរួមពីភ្ញៀវកិត្តិយស ដៃគូអាជីវកម្ម អ្នកវិនិយោគ និងអតិថិជនជាច្រើន។
បុរី ឌឹ ផ្លរ៉ា អភិវឌ្ឍលើផ្ទៃដីសរុបប្រមាណ២០០ហិកតា ជាគម្រោងអភិវឌ្ឍន៍លំនៅឋានធំបំផុតមួយ តាមបណ្តោយផ្លូវជាតិលេខ 6A។

ដោយផ្អែកលើបទពិសោធន៍ជាង១០ឆ្នាំ ក្រុមហ៊ុនបានបង្កើតឈ្មោះល្បីល្បាញ ក្នុងវិស័យអចលនទ្រព្យកម្ពុជា តាមរយៈការផ្តល់ជូនលំនៅឋាន ដែលរួមបញ្ចូលរចនាបថស្ថាបត្យកម្មទំនើប និងបរិយាកាសធម្មជាតិ។ គម្រោងសរុបរួមមាន៖ The Flora, The Verbena និង The Sentosa។ ក្នុងនោះ គម្រោង The Sentosa គ្របដណ្តប់លើផ្ទៃដីប្រមាណ១៥ហិកតា និងផ្តល់ជូនស្តង់ដារថ្មី នៃការរស់នៅតាមរយៈវីឡា Sento។

គម្រោង THE SENTOSA មានផ្ទះ៣ប្រភេទគឺ Twin A, Twin B និង វីឡា។ វីឡាភ្លោះទាំងអស់ ផ្នែកខាងក្នុងត្រូវបានរចនា ដោយមានភាពប្រណិត រួមមានបន្ទប់គេង៤ និងបន្ទប់ទឹក ៥ ដែលសមស្របសម្រាប់គ្រួសារធំ និងការវិនិយោគនាថ្ងៃអនាគត។

បុរី ឌឹ ផ្លរ៉ា ត្រូវបានរៀបចំ​ជាសហគមន៍លំនៅឋានទំនើប មានទីតាំងយុទ្ធសាស្ត្រលើផ្លូវជាតិលេខ 6A ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងភ្ជាប់ទៅកាន់គោលដៅសំខាន់ៗ។ គម្រោងរួមមាន៖ សេវាកម្ម និងបរិក្ខារគ្រប់គ្រាន់ដូចជា សាលប្រារពពិធី ផ្សារទំនើប ឧទ្យានបៃតង តំបន់កម្សាន្តកុមារ អាងហែលទឹក និងក្លិបហាត់ប្រាណ។ ផ្លូវក្នុងគម្រោង មានទំហំទូលាយ បង្កើតបរិយាកាសរស់នៅប្រកបដោយភាពឯកជន សុវត្ថិភាព ផាសុខភាព និងគុណភាពជីវិតល្អប្រសើរ។

ក្នុងឱកាសអបអរសាទរពិធីសម្ពោធនេះ គម្រោង វីឡាភ្លោះ Sento នេះ បុរី ឌឹ ផ្លរ៉ា បានផ្តល់ជូនអត្ថប្រយោជន៍ពិសេសសម្រាប់អតិថិជន ដោយអាចកក់ផ្ទះ ដោយមិនចាំបាច់មានប្រាក់កក់ និងអាចបង់រំលស់ ដោយឥតការប្រាក់ រយៈពេលរហូតដល់៣៦ខែ ដោយបង់ប្រាក់ប្រចាំខែ ចាប់ពីត្រឹមតែ៤៩៩ដុល្លារប៉ុណ្ណោះ។ បន្ថែមពីនេះ អតិថិជននឹងមានឱកាសឈ្នះរង្វាន់ដុំមាស និងចូលរួមចាប់ឆ្នោតឈ្នះរថយន្ត BYD សេរីថ្មីចំនួន ៣ គ្រឿងផងដែរ។ កម្មវិធីនេះ មានសុពលភាព ចុងឆ្នាំ២០២៦ប៉ុណ្ណោះ។

បុរី ឌឹ ផ្លរ៉ា សូមថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយស ដៃគូអាជីវកម្ម អ្នកវិនិយោគ និងមិត្តអ្នកសារព័ត៌មានទាំងអស់ ដែលបានអញ្ជើញចូលរួម ក្នុងឱកាសដ៏សំខាន់នេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ០១០/ ០៨៧ ៣៦៦ ៨៨៦ ឬអញ្ជើញទៅទស្សនាគម្រោងផ្ទាល់ នៅលើផ្លូវជាតិលេខ 6A។

សូមជម្រាបថា The Flora Group ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខមួយនៅកម្ពុជា ដែលមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងការបង្កើតសហគមន៍លំនៅឋានប្រណិត ផ្ទះអាជីវកម្ម និងគម្រោងស្នាក់នៅតម្លៃសមរម្យ។ ក្រុមហ៊ុនប្តេជ្ញាចិត្ត ក្នុងការផ្តល់គុណភាពខ្ពស់ និងរួមចំណែកអភិវឌ្ឍសង្គម ដើម្បីកសាងអនាគតប្រកបដោយចីរភាពសម្រាប់កម្ពុជា៕