ក្រុមហ៊ុន «Leapmotor KH»  បញ្ជាក់ថា ចិនបានប្រកាសអំពីការផ្លាស់ប្តូរបទប្បញ្ញត្តិនាំចេញរថយន្តមួយទឹកចេញ ដើម្បីបង្កើនទំនុកចិត្ត និងភាពស្មោះត្រង់លើការទិញរថយន្តថ្មី ពីក្រុមហ៊ុនផ្តាច់មុខដែលមានអាជ្ញាប័ណ្ឌត្រឹមត្រូវនៅកម្ពុជា (Video inside)

21-03-2026 14:08

(ភ្នំពេញ)៖ ក្រុមហ៊ុន Leapmotor KH នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ប្រទេសចិនបានប្រកាសអំពីការផ្លាស់ប្តូរបទប្បញ្ញត្តិនាំចេញរថយន្តមួយទឹកចេញ ដើម្បីបង្កើនទំនុកចិត្ត និងភាពស្មោះត្រង់លើការទិញរថយន្តថ្មី ពីក្រុមហ៊ុនផ្តាច់មុខដែលមានអាជ្ញាប័ណ្ឌត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា

នាឱកាសនោះដែរ លោក អ៊ុំ គីម នាយកផ្នែកលក់ បានបញ្ជាក់យ៉ាងដូច្នេះថា៖« បទបញ្ញាត្តិថ្មីនេះ វាជាជំហានមួយដើម្បីបង្កើនទំនុកចិត្ត និងភាពស្មោះត្រង់លើការទិញរថយន្តថ្មី ពីក្រុមហ៊ុនផ្តាច់មុខ ដែលមានអាជ្ញាប័ណ្ឌត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង វាគឺជារថយន្តបានចុះបញ្ជីក្លាយជារថយន្តមួយទឹកនៅប្រទេសចិន ហើយក៏បន្តនាំចេញទៅកាន់ប្រទេសផ្សេងៗដោយអះអាងថាជារថយន្តថ្មី»។

លោក អ៊ុំ គីម បានបន្ដថា នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គម មានរថយន្តមួយដែលទិញពីក្រុមហ៊ុនក្រៅផ្លូវការ ហើយមានបញ្ហាជាមួយ ECU ហើយអ្នកចែកចាយរថយន្តមិនផ្លូវការដែលគាត់បានទិញ បាននិយាយថាទេ វាមិនស្ថិតនៅក្រោមការធានាទេ។ ភាពខុសគ្នាបន្តិចបន្តួចរវាងតម្លៃពីក្រុមហ៊ុនផ្លូវការនិងមិនផ្លូវការមិនគួរជាចំណុចសំខាន់នៃការសម្រេចចិត្តទិញរថយន្តនោះទេ។ អ្នកប្រើប្រាស់នឹងមានការភ្ញាក់ផ្អើលខ្លាំងនៅពេលដែល រថយន្តរបស់ពួកគេបានជួបប្រទះបញ្ហា ប៉ុន្តែគ្មានការធានា គ្មានគ្រឿងបន្លាស់ ឬ មិនដូចពាក្យសន្យាដូចដែលអ្នកលក់បានសន្យាមុនពេលទិញ។

លោកនាយកផ្នែកលក់រូបនេះ បានបន្ដទៀតថា ផ្ទុយពីក្រុមហ៊ុន Leapmotors យើងមានឯកសារបញ្ជាក់ត្រឹមត្រូវ អ្វីខ្លះស្ថិតនៅក្នុងការធានា រយៈពេលនៃការធានា ដែលមានលាយលក្សជាអក្សរសម្រាប់អតិថិជនរបស់យើង ដើម្បីជាសក្ខីភាពសម្រាប់អតិថិជន តាំងពីថ្ងៃទិញដំបូងរហូតដល់ពេលអនាគត។ ហើយយើងខ្ញុំផ្តោតសំខាន់ទៅលើភាពពេញចិត្ត១០០ភាគរយរបស់អ្នកអតិថិជន ដើម្បីឲ្យអាជីវកម្មរបស់យើងកាន់តែរីកចម្រើន។ ដូចទៅនឹងក្រុមហ៊ុនម៉ូតូ Royal Enfield ម៉ូតូ Peugeot និង រថយន្ត MG ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន TF Motors ដោយយើងបានបង្កើតភាពស្មោះត្រង់ និង ភាពសុចរិតចំពោះអតិថិជន ដែលយើងតែងតែហៅថាជាគ្រួសារ MG ដែលយើងបានគាំទ្រ និង ធ្វើឱ្យយើងរីកចម្រើនតាំងពីមានសាខាតែ១ ចាប់តាំងពីឆ្នាំ២០០៨ មកដល់ពេលបច្ចុប្បន្នដែលមានរហូតដល់ ៤ សាខា។

លោកបានសង្កត់ធ្ងន់ថា ស្ថានភាពដែលមិនអាចនឹកស្មានដល់ វាមិនមែនជាការបញ្ចប់ត្រឹមអ្វីដែលយើងមិនចង់គាំទ្រនោះទេ ក៏ប៉ុន្តែវាហួសព្រំដែនពីដៃរបស់យើង។ បច្ចេកវិទ្យាទំនើបដែលបំពាក់លើរថយន្តគឺ ទាមទារឱ្យមានឧបករណ៍ស្កេន ដែលជាផ្នែកមួយនៃដំណើរការផ្នែកសេវាកម្ម ឬ វិភាគកំហូចរថយន្ត ដោយឆ្លងកាត់ការពិនិត្យមើលកូដរថយន្ត ហើយបើសិនជារថយន្តដែលនាំចូលខុសច្បាប់នឹងត្រូវបានរារាំង ឬ block ពីរោងចក្រផលិតរថយន្ត ដើម្បីលុបបំបាត់ការនាំចេញរថយន្តខុសច្បាប់ ដែលធ្វើឲ្យអ្នកប្រើប្រាស់មិនអាចទទទួលបានសេវាកម្មជួសជុលរថយន្តពីក្រុមហ៊ុនផ្លូវការបាន។ នេះជាហេតុផលធ្វើឱ្យម្ចាស់រថយន្តមិនអាចទទួលការជួសជុល និង ប្រើប្រាស់រថយន្តបាន។

លើសពីនេះ លោកនាយកផ្នែកលក់រូបនេះ បានលើកឡើងថា ការទិញរថយន្តពីក្រុមហ៊ុនផ្តាច់មុខ គឺជាជម្រើសដ៏ត្រឹមត្រូវនៃការវិនិយោគរបស់អថិជនទាំងគ្នា សម្រាប់ពេលបច្ចុប្បន្ននិងពេលអនាគត។ ដូចដែលយើងបានធ្វើ ហើយនឹងវិនិយោគរាប់លានដុល្លារដើម្បីទទួលបានសិទ្ធផ្តាច់មុខក្នុងការនាំចូលម៉ាកយីហោ Leapmotors ពីរោងចក្រ ដោយស្របតាមលក្ខខណ្ឌវិនិច្ឆ័យជាច្រើនចំណុច ដែលបានឱ្យក្រុមហ៊ុន TF Motors ក្លាយទៅជាតំណាងចែកចាយផ្តាច់មុខ និង មានសិទ្ធដំណើរការ ឬ ធ្វើប្រតិបត្តិការអាជីវកម្មដោយមានទំនួលខុសត្រូវស្រប់ច្បាប់សម្រាប់ Leapmotor ដែលជាផ្នែកមួយនៃបុត្រសម្ព័ន្ធយក្ស Stellantis Group។ គឺជាម៉ាកយីហោមួយដែលរីកចម្រើន និង កំពុងតែល្បីល្បាញលើឆាកអន្តរជាតិ ហើយ Leapmotor នឹងបន្តភាពល្បីល្បាញនៅក្នុងទីផ្សារប្រទេសកម្ពុជា។

លោក អ៊ុំ គីម បានគូសបញ្ជាក់ថា យើងមិនអាចមើលឃើញពីអនាគតទេ ប៉ុន្តែបើសិនជាអតិថិជនទិញរថយន្តពីក្រុមហ៊ុន ដែលមានការធានាផ្លូវការពីរោងចក្រអន្តរជាតិ ទោះបីជាក្រុមហ៊ុនផ្លាស់ប្តូរម្ចាស់ជាច្រើនអ្នក ក៏ក្រុមហ៊ុនដែលមានម្ចាស់ថ្មីត្រូវតែមានកតាកិច្ចក្នុងការថែទាំ និងផ្តល់សេវាកម្មបន្តទៅកាន់តែអតិថិជនដែលបានទិញពីក្រុមហ៊ុនផ្លូវការ។ ទោះជាស្ថានភាពប្រែប្រួលបែបណាក៏ដោយ ក៏អតិថិជននៅតែទទួលបានការធានាដោយពឹងផ្អែកលើឯកសារលាយលក្សអក្សរពីក្រុមហ៊ុនដែរ។

ក្រុមហ៊ុន Leapmotor បានបន្តរីកចម្រើនយ៉ាងឆាប់រហ័សលើឆាកអន្តរជាតិ ជាមួយនឹងដំណើរការដ៏តឹងរ៉ឹង ដើម្បីធានាបាននូវការពេញចិត្តរបស់អតិថិជន ជាមួយនឹងរថយន្តថ្មីនីមួយៗ។ ក្រុមហ៊ុន TF Motors យើងមានស្តុកគ្រឿងបន្លាស់សុទ្ធថ្មីៗយ៉ាងច្រើន និង ទទួលបានវគ្គបណ្តុះបណ្តាលអភិវឌ្ឍន៍ជាច្រើន លើផ្នែកបច្ចេកទេស ដើម្បីផ្តល់សេវាកម្មកម្មជូនអតិថិជនយ៉ាងស្តង់ដារលំដាប់អន្តរជាតិ ដើម្បីធានាថា Leapmotor បន្តការរីកចម្រើនខ្លាំងនៅកម្ពុជា៕