«ជីប ម៉ុង លែន» ប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោងហ្រ្គេនលែនម៉ាក 271 II និងបើកលក់ Pre-sales វីឡាម៉ូដថ្មីសន្លាងចំនួន ៣ព្រមគ្នា

21-03-2026 14:35

(ភ្នំពេញ)៖ ក្រោយពីទទួលបានការគាំទ្រលើសពីការរំពឹងទុក កាលពី ៣សប្តាហ៍មុន ដោយក្រុមហ៊ុន ជីប ម៉ុង លែន បានអង្រួនទីផ្សារអចលនទ្រព្យជាមួយ ពិធីបើកការដ្ឋានសាងសង់ផ្ទះម៉ូដថ្មី ហូម អហ្វហ្វីស៍ II (Home Office II)។ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៦នេះ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោងហ្រ្គេនលែនម៉ាក 271 II និងវីឡាម៉ូដថ្មី ៣ បន្ថែមទៀត។
រីឡាស្ថិតក្នុង «Grand Series» របស់គម្រោងហ្រ្គេនលែនម៉ាក២៧១ រួមមាន៖
* វីឡា ឃីង ហ្រ្គេន (King Grand): ជាវីឡាដែលឆ្លុះបញ្ចាំងពី ឧត្តមភាពនៃការរស់នៅបែបអភិជន ជាមួយការសម្រិតសម្រាំងនៃប្រណីតភាពដែល ពោរពេញដោយកិត្យានុភាពយ៉ាងល្អឥតខ្ចោះ។
* វីឡា ឃ្វីន ហ្រ្គេន II (Queen Grand II): ជាវីឡាដែលមានរចនាបទទំនើបស៊ីវីល័យ ពោរពេញដោយភាពទាក់ទាញ និងភាពសម្បូរបែប ប្រកបដោយផាសុកភាពខ្ពស់បំផុតក្នុងការរស់នៅ។
* និងពិសេសគឺ Business Villa: ជាប្រភេទ វីឡាអាជីវកម្ម ស្ថិតក្នុងទីតាំងសក្តានុពល ចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ ដែលនឹងប្រែក្លាយការវិនិយោគ និងការប្រកបអាជីវកម្មរបស់លោកអ្នក ទទួលបានភាពជោគជ័យយ៉ាងច្រើនវិសេសវិ សាល។

ចំណុចពិសេស ដែលធ្វើឲ្យហ្រ្គេនលែនម៉ាក២៧១ មានភាពលេចធ្លោខុសប្លែកពីគេនោះ ទីតាំងនៃ គម្រោង គឺស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រមានសក្ដានុពលដ៏ល្អឥតខ្ចោះ នៃតំបន់ពាណិជ្ជកម្មថ្មី មួយក្នុងរាជធានីភ្នំពេញ។ ជាពិសេសទីនេះជាចំណុចប្រសព្វ នៃសសៃឈាមផ្លូវមេសំខាន់ៗដូចជា មហាវិថីអ្នកឧកញ៉ាហ៊ុននាង ផ្លូវ ៦០M ផ្លូវ២៧១ និងផ្លូវ៣៧១ ហើយមានចម្ងាយត្រឹមតែ៣ នាទីពីផ្សារទំនើបជីប ម៉ុង 271 មេហ្គាម៉ល និងងាយស្រួលធ្វើដំណើរទៅកាន់ អាកាសយាន្តដ្ឋានអន្តរជាតិតេជោថែមទៀតផង។

បន្ថែមពីនេះ អតិថិជនទាំងអស់ នឹងទទួលបាននូវបទពិសោធន៍ថ្មីនៃការរស់នៅ ជាមួយមុខងារយ៉ាងសម្បូរបែប នៅក្នុងគម្រោងផ្ទាល់រួមមានដូចជា៖
* មជ្ឈមណ្ឌលសន្និបាតអន្តរជាតិជីប ម៉ុង ដ៏ធំជាងគេនៅក្នុងប្រទេស ផ្តល់ជូនបទពិសោធន៍នៃការរៀបចំកម្មវិធីធំៗ ដូចជាប្រជុំអាស៊ាន សន្និបាតខ្នាតធំ ឬសម្រាប់ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍លំដាប់កំពូល ដែលស្វាគមន័ភ្ញៀវបានរហូតដល់ជាង ១០,០០០នាក់។ បន្ថែមលើសពីនេះ មជ្ឈមណ្ឌលសន្និបាតអន្តរជាតិមួយនេះមាន មុខងារ/សេវាកម្ម ជាច្រើនបន្ថែមទៀត ដូចជាបន្ទប់ប្រជុំ សាលពិព័ណធំៗ និង កន្លែងរៀបចំសិក្ខាសាលាផ្សេងៗ ជាមួយការ Design ស្តង់ដារអន្តរជាតិតំបូងគេ បំពាក់ផ្ទាំង LED ដ៏ទំនើប និងចំណតយានយន្តដ៏ធំទូលាយ ផ្តល់ភាពងាយស្រួលសម្រាប់កម្មវិធីធំៗរបស់លោកអ្នក
* ការសិក្សាលំដាប់អន្តរជាតិ ជាមួយវត្តមានសាលាអន្តរជាតិ iCAN British International School ផ្តល់នូវការអប់រំស្តង់ដារអន្តរជាតិសម្រាប់បុត្រធីតារបស់លោកអ្នក។
* រីករាយជាមួយកន្លែងកម្សាន្ត និងជួបជុំដែលសម្បូរទៅដោយហាងម៉ាកយីហោល្បីៗ និងតម្រូវការប្រចាំថ្ងៃ។
* កន្លែងសម្រាកលំហែកាយជាមួយ ឧទ្យាន ហ្រ្គេនលែនម៉ាក ជាប់មាត់ទឹក ផ្តល់នូវខ្យល់អាកាសបរិសុទ្ធ និងអាម្មណ៍ស្រស់ស្រាយគ្រប់ពេលវេលា។

ក្រុមហ៊ុន ជីប ម៉ុង លែន មានចក្ខុវិស័យវែងឆ្ងាយ ហើយតែងតែប្តេជ្ញាផ្តល់ជូននូវ «គេហដ្ឋានដែលមានគុណភាពសំណង់រឹងមាំល្អដាច់គេ និងការបង្កើតសហគមន៍រស់នៅដ៏សម្បូរបែប» ដើម្បីធានាបានថា រាល់ការវិនិយោគរបស់អតិថិជនគឺជា «ទំនុកចិត្ត និងជឿជាក់ក្នុងការរស់នៅ» យ៉ាងពិតប្រាកដ។
ដើម្បីទទួលបានព័ត៌មានលម្អិតអំពីវីឡាម៉ូដថ្មីមុនគេ សូមធ្វើការណាត់ជួបក្រុមការងារផ្នែកលក់ឥឡូវនេះ ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៦១ ៩៩៧ ៨៨៨។
* Facebook Page: Chip Mong Land
* Telegram: Chip Mong Land (https://t.me/chipmongland)
* Website: https://chipmongland.com/