Man City យកឈ្នះ Arsenal លើកពាន League Cup 2026 នៅពេលយុវជន O’Reilly ធ្វើបានកំណត់ត្រាថ្មី
23-03-2026 10:04
(បរទេស)៖ Manchester City បានផ្តួលគូប្រជែង Arsenal ២ទល់នឹង០ ដោយស្រួល ដើម្បីលើកពានលំដាប់ទី៣ អង់គ្លេស League Cup 2025-2026 និងផ្តល់ការខកចិត្តដល់កាំភ្លើងធំដែលចាញ់វគ្គផ្តាច់ព្រ័ត្រមានដល់ទៅ ៧លើកច្រើនជាងគេផងដែរ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករយុវជន Nico O’Reilly ជាអ្នករកបានគ្រាប់ជ័យជម្នះទាំង ២គ្រាប់ម្នាក់ឯង នៃវគ្គផ្តាច់ព្រ័ត្រក្នុងកីឡដ្ឋាន Wembley កាលពីរាត្រីថ្ងៃអាទិត្យ ក្នុងការបញ្ចប់មហិច្ឆតារបស់ Arsenal ដែលព្យាយាមលើកពាន League Cup ជាលើកទី៣ របស់ពួកគេ ក្រោយធ្លាប់ឈ្នះ ២លើករួចមក។
នៅចាំបានថា O’Reilly ត្រូវបានគ្រូបង្វឹក Pep Guardiola កោះហៅចូលក្រុមធំរដូវកាលមុន នៅពេលមេឃខៀវបានជួបវិបត្តិនៅតំបន់ការពារ និងបានបង្ហាញទម្រង់លេងមិនអាចបំភ្លេចបាន តាមរយៈរកបាន ៨គ្រាប់ទៀតផងរដូវកាលនេះ។
O’Reilly បានថ្លែងប្រាប់ sky sports ក្រោយចប់ការប្រកួតថា «ឆ្លងតាមជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រនេះ ដ្បិតពួកយើងដឹងថា ពួកគេល្អកម្រិតណានោះ។ វានៅតែមានចំណុចដែលពួកយើងត្រូវពង្រឹងបន្ថែមទៀត ដើម្បីធ្វើបានកាន់តែល្អទៅថ្ងៃមុខ»។
ជាមួយគ្នានោះដែរ លោក Pep អ្នកចាត់ការទូទៅ City ក៏បានគូសបញ្ជាក់ដែរថា «O’Reilly មិនត្រឹមតែធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលប៉ុណ្ណោះទេ។ វាជារដូវកាលដ៏អស្ចារ្យបំផុតសម្រាប់គេទៀតផង»។
O’Reilly បានក្លាយជាកីឡាករស្ថិតក្នុងវ័យ ២០ឆ្នាំ ដែលស៊ុតបញ្ចូលទីវគ្គផ្តាច់ព្រ័ត្រ ២គ្រាប់ នៅពេល Wayne Rooney ធ្លាប់ធ្វើបានកាលនៅ Manchester United ក្នុងឆ្នាំ២០០៦ និង Ronnie Whelan កាលលេងឱ្យ Liverpool ក្នុងឆ្នាំ១៩៨២៕



