តុលាការកំពុងពិបាកចេញសេចក្តីសម្រេចក្នុងរឿងក្តីប្តឹង Google និង Meta ពីបទធ្វើឱ្យក្មេង «ញៀនបណ្តាញសង្គម» (Video inside)

24-03-2026 09:43

(បរទេស)៖ នៅថ្ងៃចន្ទទី២៣ ខែមីនា ឆ្នាំ២០២៥ គណៈវិនិច្ឆ័យក្នុងសវនាការនៃរឿងក្តី «ញៀនបណ្តាញសង្គម» បានជម្រាបជូនចៅក្រមថា ពួកគេកំពុងជួបការលំបាកក្នុងការឈានទៅរកការសម្រេចចិត្តជាឯកច្ឆន្ទលើចុងចោទម្នាក់។ ក្នុងរឿងក្តីនេះ មានក្រុមហ៊ុនយក្សពីរជាចុងចោទ គឺ Google និង Meta ប៉ុន្តែគណៈវិនិច្ឆ័យមិនបានបញ្ជាក់ថា ពួកគេកំពុងជាប់គាំងលើក្រុមហ៊ុនណាមួយឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

ចៅក្រម Carolyn B. Kuhl បានលើកទឹកចិត្តឱ្យគណៈវិនិច្ឆ័យព្យាយាមសម្រេចសេចក្តីឱ្យបាន ប្រសិនបើអាចធ្វើទៅបាន។ លោកស្រីបានបន្ថែមថា ប្រសិនបើមិនអាចរកការព្រមព្រៀងគ្នាបានទេ នោះរឿងក្តីនេះនឹងត្រូវរៀបចំសវនាការឡើងវិញជាមួយនឹងគណៈវិនិច្ឆ័យថ្មី។ គណៈវិនិច្ឆ័យបានចំណាយពេលពិភាក្សាគ្នាអស់រយៈពេលជាងមួយសប្តាហ៍មកហើយ។ ដើមបណ្តឹង គឺជានារីវ័យក្មេងម្នាក់ដែលបានចោទប្រកាន់ថា នាងបានធ្លាក់ខ្លួនញៀនកម្មវិធី YouTube របស់ Google និង Instagram របស់ Meta តាំងពីនាងនៅក្មេង។

គួរជម្រាបថា លទ្ធផលនៃសាលក្រមនេះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវានឹងក្លាយជាគំរូសម្រាប់បណ្តឹងស្រដៀងគ្នារាប់ពាន់ករណីទៀត ដែលដាក់ប្តឹងដោយអាណាព្យាបាល មេធាវីប្រចាំរដ្ឋ និងតំបន់ផ្សេងៗប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ៕