ផលិតផលអាហារបំប៉នបារាំង Nat & Form នាំចូលជាផ្លូវការមកកម្ពុជា ខណៈពិធីការិនីដ៏ល្បី គង់ សុជាតិ បានក្លាយជាទូតសុច្ឆន្ទៈ
24-03-2026 11:33
(ភ្នំពេញ)៖ ផលិតផលអាហារបំប៉ន Nat & Form ដែលជាផលិតផលរបស់បារាំង បាននាំចូលជាផ្លូវការមកកម្ពុជា ដោយក្រុមហ៊ុន ក្រុមហ៊ុន ចេ.រ៉ូយូ ដើម្បីផ្តល់ជាជម្រើសបន្ថែមសម្រាប់អ្នកស្វែងរកផលិតផលជួយបំប៉នសុខភាព និងថែសម្រស់របស់ខ្លួន។
ព្រឹត្តិការណ៍សម្ពោធផលិតផល Nat & Form និងប្រកាសទូតសុច្ឆន្ទៈជាផ្លូវការ បានរៀបចំឡើងនៅផ្សារទំនើបអ៊ីអន សែនសុខ នាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ ក្នុងព្រឹត្តិការណ៍នេះ លោក ពូ ន័ព្វរ៉ាត់ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន ចេ.រ៉ូយូ បានថ្លែងថា សុខភាព និងសម្រស់ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប។ ហើយជាការកត់សម្គាល់ ប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន បានចាប់ផ្ដើមយកចិត្តទុកដាក់លើរបបអាហារ ការហាត់កីឡា ការតាមដានសុខភាព មានការប្រសើរជាងមុន។ ទោះយ៉ាងនេះក្ដី ក៏ពលរដ្ឋមួយចំនួន ដែលមមាញឹកខ្លាំងជាមួយនឹងការងារ អាជីវកម្ម គេអាចងាកមករកផលិតផលដែលជួយបំប៉នសុខភាព និងជួយសម្រស់របស់គេរៀងៗខ្លួន។
លោកគូសបញ្ជាក់ថា ការនាំយកផលិតផលអាហារបំប៉ន Nat & Form ដែលជាផលិតផលរបស់បារាំង មកកម្ពុជា គឺដើម្បីផ្តល់ជម្រើសផលិតផលដែលមានគុណភាពល្អ សុវត្ថិភាព និងមានប្រភពច្បាស់លាស់ ដល់អ្នកប្រើប្រាស់នៅកម្ពុជា។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានជ្រើសរើស Nat & Form ពីព្រោះវាមានស្តង់ដារផលិតកម្មខ្ពស់ និងការប្រើប្រាស់ធាតុផ្សំពីធម្មជាតិ សូម្បីតែសម្បកវេចខ្ចប់ ដែលសមស្របសម្រាប់របបរស់នៅសម័យថ្មី ឱ្យទទួលបានសុខភាពល្អ សម្រស់ស្រស់ស្អាត និងចូលរួមចំណែកការពារបរិស្ថានធម្មជាតិផងដែរ។ Nat & Form គឺជា Brand ដ៏ល្បីល្បាញ មានអាយុកាលជិត៣០ឆ្នាំ ដែលមានផលិតផលជាង៩០០មុខ កំពុងចែកចាយលើទីផ្សារពិភពលោក និងពេលនេះ គឺមាន វត្តមានស្របច្បាប់លើទីផ្សារកម្ពុជាជាផ្លូវការ»។
ផលិតផល Nat & Form ដែលបាននាំចូលមកកាន់ទីផ្សារកម្ពុជានាពេលនេះ មានប្រមាណ២០ប្រភេទ ដែលសុទ្ធសឹងជាប្រភេទផលិតផលដែលជួយដល់សុខភាព និងសម្រស់ របស់បុរសស្រ្តី។
លោកស្រី គង់ សុជាតិ ដែលពិធីការនីដ៏ល្បី និងជាមនុស្សដែលយកចិត្តទុកដាក់លើសុខភាព បានក្លាយជា Brand Ambassador ផលិតផល Nat&Formផងដែរ ដើម្បីជួយនាំយកសារ និងគុណតម្លៃរបស់ Nat&Form ទៅដល់អ្នកប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព។
ថ្លែងនាឱកាសនេះ លោកស្រី គង់ សុជាតិ ដែលជាទូតសុច្ឆន្ទៈផលិតផល NAT&FORM បានលើកឡើងថា សុខភាព គឺជាមូលដ្ឋាននៃជីវិតល្អ ជាទ្រព្យសម្បត្តិដ៏ឧត្ដម ដែលសំខាន់ជាងគេ មិនអាចទិញលក់បាននោះទេ គឺនាំឱ្យយើង មានថាមពល និងរស់នៅបានយ៉ាងសកម្ម មានភាពរីករាយក្នុងជីវិតផ្ទាល់ខ្លួនរបស់យើងម្នាក់ៗរៀងៗខ្លួន។ សម្រស់ គឺភាពស្រស់ស្អាត នាំមកនូវទំនុកចិត្តខ្ពស់ និងភាពជឿជាក់ មានអារម្មណ៍វិជ្ជមានលើខ្លួនឯង ជួយបង្កើនឱកាសការងារ ទំនាក់ទំនងសង្គមផងដែរ។
លោកស្រីបន្ថែមថា ក្រៅពីការឆ្លៀតពេលលេងកីឡា ការយកចិត្តទុកដាក់លើរបបអាហារ ការប្រើប្រាស់ផលិតផលបំប៉នសុខភាព និងសម្រស់ លោកស្រីតែងប្រុងប្រយ័ត្នបំផុត ត្រូវស្គាល់ប្រភពផលិត ត្រូវពិនិត្យភាពស្របច្បាប់ ត្រូវពិនិត្យគុណភាព គុណតម្លៃរបស់ផលិតផលឱ្យបានច្បាស់លាស់។ ហើយមុននឹងសម្រេចចិត្តធ្វើជាទូតសុច្ឆន្ទៈ(BA)របស់ផលិតផល Nat&Form លោកស្រីបានសាកប្រើផលិតផលនេះផ្ទាល់រួចហើយ។
លោកស្រីបន្តថា «Nat & Form មិនមែនត្រឹមតែជាផលិតផលទេ ប៉ុន្តែជាជម្រើសល្អបំផុតសម្រាប់អ្នកដែលយកចិត្តទុកដាក់លើសុខភាព របបរស់នៅល្អ និងគិតគូរពីបរិស្ថាន ព្រោះគ្រប់ផលិតផលជាច្រើនមុខរបស់ Nat&Form ត្រូវបានចម្រាញ់ធាតុផ្សំ មានប្រភពចេញពីធម្មជាតិ វេចខ្ចប់ដោយវត្ថុធាតុធម្មជាតិ(មិនប្រើកំប៉ុងផ្លាស្ទិក)មានគោលការណ៍ថែរក្សាបរិស្ថាន ផលិតនៅប្រទេសបារាំង ដោយក្រុមហ៊ុនបារាំង មានការទទួលស្គាល់ស្ដង់ដារគុណភាពច្បាស់លាស់»៕




















