អស់លុយ Internet ក៏នៅតែប្រើ «Chip Mong Bank App» បានដែរ!
24-03-2026 11:35
(ភ្នំពេញ)៖ ដើម្បីបន្តផ្តល់បទពិសោធន៍ប្រើប្រាស់កាន់តែងាយស្រួល និងទំនើបសម្រាប់អតិថិជន ធនាគារ ជីប ម៉ុង បានដាក់ឲ្យប្រើប្រាស់មុខងារថ្មីនៅលើ Chip Mong Bank App ដែលអនុញ្ញាតឲ្យអតិថិជន អាចធ្វើប្រតិបត្តិការសំខាន់ៗបាន ទោះបីជាទូរស័ព្ទ អស់លុយអ៊ីនធឺណិតក៏ដោយ។
ជាមួយនឹងមុខងារថ្មីនេះ អតិថិជនអាចស្កេនទូទាត់ប្រាក់ (Scan to Pay) ឬបញ្ចូលកាតទូរស័ព្ទបានយ៉ាងងាយស្រួល និងរហ័ស ដោយមិនបាច់បារម្ភពីការអស់ទិន្នន័យ Internet ឬស្ថិតនៅតំបន់ដែលសេវាអ៊ីនធឺណិតមិនមានស្ថិរភាព។ ការអភិវឌ្ឍន៍នេះ គឺជាជំហានថ្មីមួយក្នុងការលើកកម្ពស់បទពិសោធន៍ទូទាត់ឌីជីថល ដែលធ្វើឲ្យប្រតិបត្តិការហិរញ្ញវត្ថុរបស់អតិថិជន កាន់តែមានភាពរលូន និងងាយស្រួលប្រើប្រាស់បាននៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ធនាគារ ជីប ម៉ុង ប្តេជ្ញាចិត្ត ក្នុងការនាំយកបច្ចេកវិទ្យាថ្មីៗមកអភិវឌ្ឍសេវាហិរញ្ញវត្ថុ និងគាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ជាមួយ Chip Mong Bank App អតិថិជនអាចរីករាយនឹងភាពងាយស្រួល ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ ដូចជាស្កេនទូទាត់ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹកភ្លើង បង់ពន្ធ បញ្ចូលកាតទូរស័ព្ទ និងមុខងារឌីជីថលជាច្រើនទៀត បានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាព៕
សូមទស្សនាវីឌីអូពាណិជ្ជកម្ម៖ https://www.facebook.com/reel/936469349121427



