យល់ដឹងកីឡា៖ ក្នុងប្រវត្តិសាស្រ្ត World Cup ពុំទាន់មានគ្រូបង្វឹកណា ដឹកនាំឈ្នះ ២ជំនាន់ជាប់គ្នាទេ
25-03-2026 08:45
(បរទេស)៖ ក្នុងប្រវត្តិសាស្ត្រនៃការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup) ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ១៩៣០ មកទល់ពេលនេះ មិនទាន់មានគ្រូបង្វឹកណាម្នាក់ អាចដឹកនាំក្រុមជម្រើសជាតិឱ្យឈ្នះជើងឯក ២សម័យកាលជាប់ៗគ្នានោះទេ។
ទោះជាយ៉ាងណា មានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ចំនួនពីរ ដែលជិតនឹងសម្រេចបាននូវកំណត់ត្រានេះ ដោយទី១ នោះ គឺលោក Vittorio Pozzo របស់អ៉ីតាលី លោកគឺជាគ្រូបង្វឹកតែម្នាក់គត់ ក្នុងប្រវត្តិសាស្ត្រដែលបានឈ្នះ World Cup ២ សម័យកាល តែមិនមែនជាការឈ្នះជាប់គ្នានោះទេ បើទោះបីជាក្រុមអាសូរីមួយនេះ ឈ្នះក្នុងឆ្នាំ១៩៣៤ និងឆ្នាំ១៩៣៨ ក៏ដោយ។
លោកគឺជាអ្នកកាន់កំណត់ត្រាខ្ពស់បំផុតក្នុងនាមជាគ្រូបង្វឹកដែលឈ្នះពាននេះច្រើនជាងគេ។
ចំណែកឯទី២ វិញនោះគឺលោក Didier Deschamps របស់បារាំង ដែលលោកស្ទើរតែអាចបំបែកកំណត់ត្រាដឹកនាំឈ្នះ World Cup ២លើកជាប់គ្នាទៅហើយ ពោលគឺនៅឆ្នាំ២០១៨ ដឹកនាំបារាំងឈ្នះជើងឯកនៅប្រទេសរុស្ស៊ី និង ៤ឆ្នាំបន្ទាប់ បានដឹកនាំមាន់គកឡើងដល់ផ្តាច់ព្រ័ត្រម្តងទៀតនៅកាតា ប៉ុន្តែបានចាញ់ក្រុមអាហ្សង់ទីន ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី៕





