ជីប ម៉ុង រីថែល និង ជីប ម៉ុង លែន ពួតដៃគ្នាបើកការដ្ឋានសាងសង់ផ្សារទំនើបដ៏ធំ បង្កើនសក្តានុពលដល់តំបន់ផ្លូវជាតិ ៦A
26-03-2026 14:22
(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល និង ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាពហុពាណិជ្ជកម្មដ៏រឹងមាំក្រោមក្រុមហ៊ុនមេ ជីប ម៉ុង នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយទៀតនៅតំបន់ផ្លូវជាតិលេខ៦A របស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំមានផ្ទៃដីប្រមាណ ១៩០ ហិកតា និងមានប្រជាជនរស់នៅរាប់ម៉ឺននាក់។
ពិធីបញ្ចុះបឋមសិលានេះ ត្រូវបានប្រព្រឹត្ដទៅក្រោមអធិបតីភាពរបស់លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង លែន លោកស្រី គឹម ចាន់ណា សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង លោកស្រី លី សុខឆេង នាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងលោកស្រី គីម ចាន់ថា អគ្គនាយិការក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនជាច្រើនរូបទៀត។
ការសម្រេចចាប់ដៃគ្នានេះ គីជាការពង្រីកផ្សារទំនើបក្នុងតំបន់ដែលកំពុងមានសក្ដានុពលតំបន់ ៦A រហូតដល់ព្រែកអញ្ចេញ និងតំបន់ព្រែកតាមាក់ ក្លាយជាសហគមន៍រស់រវើក ជំរុញឱ្យមានការអភិវឌ្ឍន៍សម្បូរបែប និងសកម្មភាពពាណិជ្ជកម្មកាន់តែរីកចម្រើន ដើម្បីផ្ដល់នូវបទពិសោធន៍ថ្មី និងពេញនូវសេចក្ដីត្រូវការក្នុងការស្វែងរកទិញទំនិញ អាហារដ្ឋាន និងការកម្សាន្ដផ្សេងៗរបស់អតិថិជន។
សម្រាប់អាជីវករ ដែលចង់ជួលទីតាំងដើម្បីបើក និងពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងផ្សារទំនើប ជីប ម៉ុង ៦A នេះ អាចធ្វើការទាក់ទងសាកសួរព័ត៌មានលម្អិតមកកាន់ក្រុមការងារតាមរយៈលេខទូរសព្ទ៖ 093 922 888។
ជាពិសេស សម្រាប់អតិថិជនដែលកំពុងស្វែងរកលំនៅឋានក្នុង ផាក លែន 6A របស់ជីប ម៉ុង លែន មានតម្លៃចាប់ពី ១០មុឺនដុល្លារជាង សូមអញ្ជើញមកទស្សនាផ្ទះគំរូ ឬទាក់ទងមកកាន់លេខ៖ 061 997 888 ។
សម្រាប់អាជីវករ ដែលចង់ជួលទីតាំងដើម្បីបើក និងពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងផ្សារទំនើប ជីប ម៉ុង ៦A នេះ អាចធ្វើការទាក់ទងសាកសួរព័ត៌មានលម្អិតមកកាន់ក្រុមការងារតាមរយៈលេខទូរសព្ទ៖ 070 220 420, 066 401 222, 067 999 050៕







