សិល្បៈដ៏វិចិត្រ ចាប់ផ្ដើមពីគ្រាប់កាហ្វេដ៏ល្អឯករបស់គិរីកាហ្វេ (Kiri Coffee) ដែលជាកាហ្វេខ្មែរសុទ្ធ ១០០%
27-03-2026 07:47
(ភ្នំពេញ)៖ រាល់គំនូរ និងរូបរាងដ៏ស្រស់ស្អាតនៅលើពែងកាហ្វេ មិនមែនកើតឡើងដោយចៃដន្យនោះទេ តែវាកើតចេញពីការរួមបញ្ចូលគ្នាយ៉ាងឥតខ្ចោះរវាង ជំនាញដ៏ស្ទាត់ជំនាញ របស់បារីស្តាឆ្នើម, ពពុះទឹកដោះគោ ដែលមានភាពម៉ដ្តរលោង និងជាពិសេសគឺ Cream Espresso ដែលចម្រាញ់ចេញពីគ្រាប់កាហ្វេគុណភាពខ្ពស់របស់ Kiri Coffee។
គិរីកាហ្វេ មានមោទនភាពយ៉ាងក្រៃលែង ដែលបានក្លាយជា អ្នកឧបត្ថម្ភគ្រាប់កាហ្វេផ្លូវការ ក្នុងកម្មវិធី Cambodia-China 1st International Coffee Latte Art Championship ដើម្បីរួមចំណែកជួយឱ្យបេក្ខជនទាំងអស់ បង្ហាញស្នាដៃសិល្បៈរបស់ខ្លួន បានយ៉ាងល្អឥតខ្ចោះនៅលើឆាកអន្តរជាតិ។
សូមចូលរួមគាំទ្រ និងលើកទឹកចិត្តបេក្ខជនទាំងអស់ឱ្យបានច្រើនកុះករ នៅក្នុងព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅទីតាំងសណ្ឋាគារ Oakwood Premier Phnom Penh, One park នៅរាជធានីភ្នំពេញ។
សូមគាំទ្រ គិរីកាហ្វេ គឺពិតជាបានគាំទ្រកាហ្វេខ្មែរពិតៗ ដែលដុះចេញពីបេះដូង និងកម្លាំងញើសឈាមរបស់កសិករខ្មែរយើង!។
គិរីកាហ្វេ ជាកាហ្វេខ្មែរសុទ្ធ ១០០% គ្មានលាយសារធាតុផ្សេងៗ ធានារសជាតិដើម ក្លិនឈ្ងុយ និងរសជាតិដិត ត្រូវប៉ាន់ខ្លាំងសម្រាប់ឆុងកាហ្វេទឹកដោះគោ និងកាហ្វេទឹកកក, គុណភាព និងស្តង់ដារ៖ ការវេចខ្ចប់មានស្តង់ដារត្រឹមត្រូវ រក្សាបាននូវគុណភាពកាហ្វេល្អលេខមួយ និងទំហំចំណុះ៖ មានកញ្ចប់ចាប់ពី កន្លះគីឡូក្រាម (500g) និង ១ គីឡូក្រាម (1kg)។
ចំពោះតម្លៃវីញ គឺសមរម្យ និងប្រូម៉ូសិនពិសេស ទិញ១ គីឡូក្រាម តម្លៃ12$ តែបើកុម្ម៉ង់ចាប់ពី២០ គីឡូក្រាមឡើងទៅ តម្លៃត្រឹមតែ 11$/kg ប៉ុណ្ណោះ ដោយមានការផ្តល់ជូនពិសេស៖ Free សេវាដឹកជញ្ជូន។ ទំនាក់ទំនងកុម្ម៉ង់៖ 071 710 8108 / 081 867 898 / 095 867 898៕

















