«Metfone» បង្ហាញប្រូម៉ូសិនអ៊ីនធឺណិត «Fiber» ថ្មី ជាមួយ «WiFi 6» ដំឡើងឥតគិតថ្លៃ និងអត្ថប្រយោជន៍ដ៏ពិសេស!

27-03-2026 12:14

(ភ្នំពេញ)៖ Metfone បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រូម៉ូសិនថ្មីសម្រាប់សេវាអ៊ីនធឺណិត Fiber ដែលផ្តល់ល្បឿនលឿន តម្លៃសមរម្យ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជន។ កញ្ចប់សេវានេះផ្តល់ល្បឿន 100Mbps ត្រឹមតែ ១៨ដុល្លារក្នុងមួយខែ ស័ក្តិសមសម្រាប់ការងារ ការសិក្សា ការមើលវីដេអូ និងលេងហ្គេមអនឡាញ។ អតិថិជនក៏នឹងទទួលបាន Router WiFi 6 (ខ្ចីប្រើ) ដែលជាបច្ចេកវិទ្យាថ្មី អាចផ្តល់ល្បឿនលឿន សញ្ញាធំទូលាយ និងមានស្ថេរភាពខ្ពស់សម្រាប់ការភ្ជាប់ឧបករណ៍ជាច្រើនក្នុងពេលតែមួយ។

ក្នុងប្រូម៉ូសិននេះ ក្រុមហ៊ុនផ្តល់ជូន ដំឡើងឥតគិតថ្លៃ និងមិនចាំបាច់ដាក់ប្រាក់កក់ ធ្វើឱ្យអតិថិជនអាចចាប់ផ្តើមប្រើប្រាស់បានយ៉ាងងាយស្រួល។
បន្ថែមពីនេះ អតិថិជនដែលជ្រើសរើសបង់ប្រាក់ជាមុន នឹងទទួលបានអត្ថប្រយោជន៍បន្ថែម៖
បង់ជាមុន ៦ខែ នឹងទទួលបាន FREE ១ខែ។
បង់ជាមុន ១២ខែ នឹងទទួលបាន FREE ៣ខែ និងកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះ ១គ្រឿង FREE។

បទពិសោធន៍ថ្មីជាមួយ Router WiFi 6 ដែលជាបច្ចេកវិទ្យាថ្មី ផ្តល់អត្ថប្រយោជន៍ដូចជា៖
* ល្បឿនលឿនជាងមុន សម្រាប់ឧបករណ៍ភ្ជាប់ច្រើន។
* ការគ្របដណ្តប់សញ្ញាធំទូលាយ និងមិនរអាក់រអួល។
* កាត់បន្ថយភាពយឺតពេល (Low Latency) សម្រាប់លេងហ្គេម និង Video Call។
* គាំទ្រការប្រើប្រាស់ Smart Home និងការងារអនឡាញ។

ប្រូម៉ូសិនពិសេសនេះ មានសុពលភាពចាប់ពីថ្ងៃផ្សាយដំណឹងតនេះទៅ។ សូមអញ្ជើញមកចុះឈ្មោះឱ្យបានឆាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ និងការបញ្ចុះតម្លៃពិសេសនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លេខទូរស័ព្ទ៖ ០៩៧ ៦០៩៧ ០៩៧។
Facebook Page ៖ https://www.facebook.com/share/1B2hTTjcp5/?mibextid=wwXIfr
Telegram Channel: https://t.me/Metfone_WiFi