យល់ដឹងកីឡា៖ ក្រុមមកពីតំបន់ឡាទីន តែងតែឈ្នះពាន World Cup ជានិច្ច រាល់ពេលរៀបចំនៅអាមេរិកខាងជើង

27-03-2026 14:37

(បរទេស)៖ គិតមកទល់នឹងពេលនេះ មិនទាន់មានក្រុមណាមួយមកពីសហព័ន្ធ CONCACAF (អាមេរិកខាងជើង អាមេរិកកណ្តាល និងការីប៊ីន) ធ្លាប់ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) នៅឡើយទេ ទោះបីជាពួកគេធ្វើជាម្ចាស់ផ្ទះក៏ដោយ។

រាល់ព្រឹត្តិការណ៍ World Cup ដែលរៀបចំឡើងដោយប្រទេសក្នុងតំបន់អាមេរិកខាងជើងនេះ គឺតែងតែឈ្នះដោយក្រុមមកពីតំបន់អាមេរិកខាងត្បូង (CONMEBOL) ជានិច្ច ក្រោយពេលរៀបចំបាន ៣សម័យកាល ក្នុងចំណោម ២២លើកសរុបរួចមក។

. ឆ្នាំ១៩៧០ (ម្ចាស់ផ្ទះ មិចស៊ិក)៖ ឈ្នះដោយក្រុម សាំបាប្រេស៊ីល
. ឆ្នាំ១៩៨៦ (ម្ចាស់ផ្ទះ មិចស៊ិក)៖ ឈ្នះដោយក្រុម ពពកសអាហ្សង់ទីន
. ឆ្នាំ១៩៩៤ (ម្ចាស់ផ្ទះ សហរដ្ឋអាមេរិក)៖ ឈ្នះដោយក្រុម សាំបាប្រេស៊ីល។

សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ខាងមុខនេះ នឹងត្រូវរៀបចំរួមគ្នាដោយប្រទេសចំនួន៣ ក្នុងតំបន់ CONCACAF គឺមានកាណាដា មិចស៊ិក និងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១១ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃទី១៩ ខែកក្កដា ដោយមានរយៈពេល ៣៩ថ្ងៃ៕