ក្រុមគីឡូធ្ងន់នៅ World Cup 2026 សុទ្ធតែឈ្នះក្នុងមិត្តភាពអន្តរជាតិ អភ័ព្វតែតោកំណាចអង់គ្លេសមួយគត់
28-03-2026 11:07
(បរទេស)៖ ក្រុមខ្លាំងៗក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup សុទ្ធតែរកបានជ័យជម្នះដូចគ្នា ពីការលេងមិត្តភាពអន្តរជាតិកំដៅសាច់ដុំយប់មិញ លើកលែងតែអង់គ្លេសមួយគត់ ដែលបញ្ចប់ក្នុងលទ្ធផល ១-១ ទល់នឹងអ៊ុយរូហ្គាយ។
ហូឡង់បានលេងឈ្នះន័រវេស ២-១ នៅពេលអាល្លឺម៉ង់ ដែលបានហាលអាវត្រឹមវគ្គចែកពូល World Cup ២សម័យកាលចុងក្រោយនេះ បានយកឈ្នះម្ចាស់ផ្ទះស្វីស ៤-៣ គ្រាដែលអេស្ប៉ាញ អតីតជើងឯក World Cup 2010 បានបំបាក់ក្រុមភ្ញៀវស៊ែប៊ី ៣-០ មិនឱ្យតដៃរួចឡើយ។
ទន្ទឹមគ្នានោះដែរ តោកំណាចអង់គ្លេស ម្ចាស់ជើងឯករងពានរង្វាន់ប្រចាំតំបន់អឺរ៉ុប UEFA Euro ២សម័យកាលចុងក្រោយនេះបានលេងត្រឹមស្មើ ១-១ ទល់នឹងអតីតជើងឯក World Cup ២សម័យ អ៊ុយរូហ្គាយនៅកីឡដ្ឋាន Wembley របស់ខ្លួន មុនពេលពពកសអាហ្សង់ទីន ក្រុមការពារតំណែងជើងឯក World Cup 2022 យកឈ្នះម៉ូរីតានី (Mautania) ២-១។
នេះជាជ័យជម្នះលើកទី៤ ជាប់ៗគ្នារបស់ក្រុម Lionel Messi នៃជំនួបមិត្តភាពអន្តរជាតិ ក្នុងចំណោម ៥ប្រកួតចុងក្រោយនេះ គិតចាប់តាំងពីចាញ់ម្ចាស់ផ្ទះអេក្វាទ័រ ១-០ បិទបញ្ចប់វគ្គជម្រុះ World Cup 2026 តំបន់អាមេរិកឡាទីន៕



