មោទនភាពកាហ្វេខ្មែរ! គិរីកាហ្វេ (Kiri Coffee) បង្ហាញខ្លួនជាអ្នកឧបត្ថម្ភគ្រាប់កាហ្វេផ្លូវការ ក្នុងព្រឹត្តិការណ៍ Latte Art កម្រិតអន្តរជាតិ

28-03-2026 15:02

(ភ្នំពេញ)៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ គឺជាទំព័រប្រវត្តិសាស្ត្រ និងជាមោទនភាពថ្មីមួយទៀតសម្រាប់វិស័យកាហ្វេកម្ពុជា ដែល គិរីកាហ្វេ (Kiri Coffee) បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងនាមជា អ្នកឧបត្ថម្ភគ្រាប់កាហ្វេផ្លូវការ (Official Coffee Bean Sponsor) ក្នុងពិធីបើកជាផ្លូវការនៃកម្មវិធី Cambodia-China 1st International Coffee Latte Art Championship ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ទី២៩ ខែមីនា ឆ្នាំ២០២៦។

ពិធីដ៏មហោឡារិកនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន និងក្រុមហ៊ុនដៃគូជាច្រើនរូបទៀត។

ការចូលរួមនាថ្ងៃនេះ មិនត្រឹមតែជាការគាំទ្រដល់បេក្ខជនបារីស្តាឆ្នើមៗប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញឱ្យឃើញពីសមត្ថភាពពិតនៃ «គ្រាប់កាហ្វេក្នុងស្រុក» ដែលដាំដុះលើទឹកដីខ្ពង់រាបមណ្ឌលគិរី ដោយស្នាដៃកសិករខ្មែរពិតៗ និងពុំមានការនាំចូលពីប្រទេសជិតខាងឡើយ។

រសជាតិខ្មែរ បេះដូងខ្មែរ គុណភាពអន្តរជាតិ
គិរីកាហ្វេ បាននាំយកនូវគ្រាប់កាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងគុណភាពខ្ពស់បំផុត ដើម្បីបម្រើដល់ការច្នៃប្រឌិតសិល្បៈលើពពុះកាហ្វេ (Latte Art) របស់បេក្ខជនម្នាក់ៗ។ នេះសបញ្ជាក់ឱ្យឃើញថា គ្រាប់កាហ្វេដែលដាំដុះដោយខ្មែរ មានគុណស្តង់ដារគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ និងផ្ដល់នូវរសជាតិដ៏ល្អឯកមិនចាញ់កាហ្វេនាំចូលនោះទេ។

ពួកយើងមានមោទនភាពខ្លាំងណាស់ ដែលបានឃើញគ្រាប់កាហ្វេខ្មែរ ក្លាយជាផ្នែកមួយនៃភាពជោគជ័យក្នុងកម្មវិធីលំដាប់អន្តរជាតិនេះ។ គាំទ្រ គិរីកាហ្វេ គឺពិតជាបានចូលរួមលើកកម្ពស់សេដ្ឋកិច្ចកសិករ និងតម្លៃកាហ្វេខ្មែរ!

សូមអញ្ជើញបងប្អូនទាំងអស់ចូលរួមទស្សនា និងគាំទ្របេក្ខជនទាំងអស់គ្នាឱ្យបានច្រើនកុះករ និងភ្លក្សរសជាតិកាហ្វេខ្មែរដ៏ឈ្ងុយឆ្ងាញ់ជាមួយយើងខ្ញុំ! គាំទ្រផលិតផលខ្មែរ ដើម្បីមោទនភាពជាតិយើង៕