អគ្គលេខាធិការសហព័ន្ធអាហ្រ្វិក ចុះចេញពីតំណែង ក្រោយផ្ទុះរឿងដកពាន Afcon 2025 ពីសេណេហ្គាល់
30-03-2026 10:13
(បរទេស)៖ អគ្គលេខាធិការសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអាហ្រ្វិក CAF បានលាលែងពីតំណែងភ្លាមៗតែម្តង នៅចំពោះមុខការផ្ទុះរឿងអាស្រូវដកពានប្រចាំតំបន់ Afcon 2025 ពីប្រទេសសេណេហ្គាល់ទៅឱ្យម៉ារ៉ុកវិញនាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
លោក Veron Msengo-Omba បានឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍ថា រូបលោកបានលាឈប់រួចរាល់ហើយ និងបានបញ្ជាក់យ៉ាងខ្លីផងថា ការចាកចេញនេះ នៅអំឡុងពេលការសម្រេចដកពាន Africa Cup of Nations 2025 (Afcon) ពីសេណេហ្គាល់ទៅឱ្យម្ចាស់ផ្ទះម៉ារ៉ុកវិញ។
ការចាកចេញដោយចេតនានេះ មានន័យថា បានបន្សល់ទុក CAF ដែលជាសហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំតំបន់នេះ ធ្លាក់ចូលទៅក្នុងវិបត្តិ និងប៉ះពាល់ដល់ទំនុកចិត្តជាខ្លាំង។
បុរសវ័យ ៦៦ឆ្នាំ Mosengo-Omba ដែលបានលាលែងពីសមាជិកប្រជាធិបតេយ្យនៃគណបក្សសាធារណរដ្ឋកុងហ្គោ និងមានសញ្ជាតិស្វីសផងនោះ ត្រូវបានតែងតាំងជាអគ្គលេខធិការ CAF កាលពីខែមីនា ឆ្នាំ២០២១ ដែលពោរពេញទៅ ដោយការរិះគន់ និងប្តឹងផ្តល់នាពេលកន្លងមក ក្នុងរជ្ជកាលដឹកនាំរបស់លោក៕



