BYD Ti7 បង្ហាញខ្លួនដំបូងនៅអាស៊ីប៉ាស៊ីហ្វិក កំណត់កម្រិតថ្មីនៃការធ្វើដំណើរបៃតងនៅកម្ពុជា

30-03-2026 10:19

(ភ្នំពេញ)៖ រថយន្ត SUV បច្ចេកវិទ្យាទំនើប លំហធំទូលាយស៊េរីថ្មី BYD Ti7 នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានសម្ពោធដាក់លក់ជាផ្លូវការនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការសម្ពោធលើកនេះ គឺជាការបង្ហាញខ្លួនដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលការជ្រើសរើសយកប្រទេសកម្ពុជាជាទីតាំងដំបូង បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តរបស់ BYD ក្នុងទីផ្សារកម្ពុជា។ នេះក៏ជាជំហានដ៏សំខាន់របស់ BYD ក្នុងយុទ្ធសាស្ត្រពង្រីកទីផ្សាររថយន្តថាមពលថ្មីនៅអាស៊ីអាគ្នេយ៍ ដោយនាំមកនូវបច្ចេកវិទ្យាឈានមុខ និងសេវាកម្មក្នុងស្រុក ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់កម្ពុជានូវជម្រើសធ្វើដំណើរដែលមានប្រសិទ្ធភាព សន្សំសំចៃ និងវៃឆ្លាតបំផុត។

BYD Ti7 ជ្រើសរើសកម្ពុជាសម្រាប់សម្ពោធដំបូងគេ បង្ហាញពីភាពស្មោះត្រង់របស់ម៉ាកយីហោ
ក្នុងនាមជារថយន្ត SUV យុទ្ធសាស្ត្រថ្មីរបស់ BYD ការជ្រើសរើសកម្ពុជាជាកន្លែងសម្ពោធដំបូងគេនៅអាស៊ីប៉ាស៊ីហ្វិក មិនត្រឹមតែជាការទទួលស្គាល់នូវសក្ដានុពលនៃទីផ្សារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិធានការដ៏សំខាន់ក្នុងការរៀបចំផែនការទីផ្សារថាមពលថ្មីជាសកលរបស់ BYD ផងដែរ។ ការសម្ពោធនេះបាននាំយកបច្ចេកវិទ្យាចុងក្រោយ និងសមត្ថភាពដ៏អស្ចារ្យរបស់ Ti7 មកជូនអតិថិជនកម្ពុជាមុនគេ ដើម្បីបើកទំព័រថ្មីនៃការធ្វើដំណើរដ៏វៃឆ្លាត និងបៃតង។

ការរចនាបែបទំនើប រថយន្ត៥កៅអី លំហធំទូលាយ បំពាក់គ្រប់មុខងារ Ti7 ស្រស់ស្អាត និង ប្រើប្រាស់បានជាក់ស្ដែង
Ti7 មកជាមួយរូបរាងបែប «ប្រអប់ជ្រុង» ដែលមានអត្តសញ្ញាណច្បាស់លាស់ រួមបញ្ចូលគ្នានូវភាពរឹងមាំ និងបច្ចេកវិទ្យាទំនើប។ ជាមួយប្រវែងតួខ្លួនជិត ៥ ម៉ែត្រ និងទទឹង ២ ម៉ែត្រ វាជារថយន្ត SUV ប្រភេទប្រណិត ៥កៅអី ដែលស័ក្តិសមទាំងការបើកបរក្នុងក្រុង និងការធ្វើដំណើរក្រៅក្រុង។ ផ្នែកខាងក្នុងមានលំហធំទូលាយលើសរថយន្តកម្រិតជាមួយគ្នា ព្រមជាមួយប្រព័ន្ធសុវត្ថិភាពពេញលេញ និងមុខងារបច្ចេកវិទ្យាសម្បូរបែប ផ្តល់នូវបទពិសោធន៍បើកបរប្រកបដោយផាសុកភាព និងទំនុកចិត្ត។

ប្រព័ន្ធស្នូល EV បី និងបច្ចេកវិទ្យា Super Hybrid កម្រិតខ្ពស់ សមត្ថភាពខ្លាំង និងសន្សំសំចៃខ្ពស់ Ti7 បើកទំព័របទពិសោធន៍ថ្មី នៃការធ្វើដំណើរប្រកបដោយប្រសិទ្ធភាព Ti7 បំពាក់ដោយបច្ចេកវិទ្យា ប្រព័ន្ធស្នូល EV បី និង ប្រព័ន្ធ Super Hybrid ដែលអាចរត់បានទាំងសាំង និងអគ្គិសនី។ ការបើកបរដោយថាមពលអគ្គិសនីសុទ្ធអាចឡើងដល់ ១៣០ គីឡូម៉ែត្រ ឆ្លើយតបបានយ៉ាងងាយស្រួលសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និងជួយកាត់បន្ថយសម្ពាធពីតម្លៃសាំងឡើងថ្លៃ។ រថយន្តនេះអាចស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ ៤.៨ វិនាទីប៉ុណ្ណោះ, កំលាំងខ្លាំងក្លា ព្រមទាំងគាំទ្រការបើកបរដោយថាមពលអគ្គិសនីសុទ្ធ ដែលផ្តល់ជូនការធ្វើដំណើរ
បៃតង កាត់បន្ថយកាបូន។

បច្ចេកវិទ្យាវៃឆ្លាតរចនាសម្រាប់កម្ពុជា កាន់តែងាយស្រួលជាងមុន Ti7 ឆ្លើយតបយ៉ាងល្អឥតខ្ចោះទៅនឹងតម្រូវការធ្វើដំណើរនៅកម្ពុជា
សម្រាប់ទីផ្សារកម្ពុជា Ti7 បានបំពាក់នូវប្រព័ន្ធបញ្ជាពីចម្ងាយតាមរយៈ Mobile APP និងសហការយ៉ាងស៊ីជម្រៅជាមួយ Google ដោយមាន Google Maps ភ្ជាប់មកជាមួយ និងអាចបង្ហាញផ្លូវនៅលើអេក្រង់កុងទ័ររថយន្តដោយផ្ទាល់។ រាល់ការទិញរថយន្តនឹងទទួលបានការថែមជូនឧបករណ៍សាកថ្មនៅផ្ទះ និងសេវាដំឡើងជាមូលដ្ឋានដោយឥតគិតថ្លៃ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចសាកថ្មបានយ៉ាងងាយស្រួលនៅផ្ទះ "សាករាល់យប់ ពេញរាល់ព្រឹក" ដើម្បីកាត់បន្ថយថ្លៃចំណាយ។

ការប្រកាសតម្លៃជាផ្លូវការ និងការប្រគល់រថយន្តក្នុងខែមេសា នៅក្នុងព្រឹត្តិការណ៍សម្ពោធនេះ BYD បានដាក់ចេញនូវជម្រើស២ប្រភេទ៖
* BYD Ti7 4WD Ultra: តម្លៃ 51,800 ដុល្លារ (ចាប់ផ្តើមប្រគល់រថយន្តក្នុងខែមេសា)
* BYD Ti7 2WD Pro: តម្លៃ 46,800 ដុល្លារ កាលពីការតាំងពិព័រណ៍រថយន្តនៅភ្នំពេញ កាលពីថ្ងៃទី ៦-៨ ខែមីនា កន្លងទៅ Ti7 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយចំនួនកក់មានរហូតដល់ ៤០% នៃចំនួនសរុបក្នុងកម្មវិធី ដែលនាំមុខគេក្នុងទីផ្សាររថយន្តថាមពលថ្មីនៅកម្ពុជា។

លើសពីនេះទៅទៀត បណ្តាញសេវាកម្មគ្របដណ្តប់ទូទាំងប្រទេស ផ្តល់ភាពកក់ក្តៅដល់អ្នកប្រើប្រាស់ BYD និង Harmony iCAR បន្តពង្រឹងបណ្តាញសេវាកម្មនៅកម្ពុជា៖ បច្ចុប្បន្នមានសាខាចំនួន ១០ កន្លែងដែលបានសាងសង់រួចរាល់ ក្នុងនោះ ៦កន្លែងមានសេវាកម្មជួសជុលពេញលេញ គ្របដណ្តប់លើរាជធានីភ្នំពេញ សៀមរាប និងព្រះសីហនុ។ ស្ថានីយសេវាកម្មថ្មីនៅកោះនរា និងផ្លូវជាតិលេខ៣ នឹងចាប់ផ្តើមដំណើរការនៅឆមាសទីមួយឆ្នាំនេះ, នៅពេលនោះ បណ្តាញសេវាកម្មក្រោយការលក់ក្នុងរាជធានីភ្នំពេញ នឹងត្រូវពង្រីកឱ្យដល់ ៥កន្លែង។ ចំណែកឯមជ្ឈមណ្ឌលលក់ និងសេវាកម្មក្រោយការលក់នៅខេត្តសៀមរាប បានចាប់ផ្តើមដំណើរការហើយ ហើយមជ្ឈមណ្ឌលលក់ និងសេវាកម្មនៅខេត្តព្រះសីហនុ នឹងបើកសម្ពោធក្នុងពេលឆាប់ៗនេះ ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់ BYD នូវសេវាកម្មពេញលេញ ប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួលបំផុត។

ចាប់ផ្តើមដំណើរថ្មីជាមួយ Ti7 BYD រួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីបៃតងនៅកម្ពុជា ក្នុងនាមជាម៉ាកយីហោរថយន្តថាមពលថ្មី ដែលលក់ដាច់បំផុតលើពិភពលោក BYD តាមរយៈ Harmony iCAR ដែលជាតំណាងចែកចាយផ្លូវការ នឹងយកការសម្ពោធ Ti7 ជាចំណុចចាប់ផ្តើមថ្មី ស្របជាមួយរោងចក្រដំឡើងរបស់ BYD នៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញយុទ្ធសាស្ត្រ "ផលិតនៅកម្ពុជា ប្រគល់ជូននៅកម្ពុជា", បន្តនាំមកនូវការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងសេវាកម្មដ៏ល្អឥតខ្ចោះ ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីនៃការធ្វើដំណើរតាមបៃតងនៅកម្ពុជា។

សូមជម្រាបដែរថា ការសម្ភោធជាលើកដំបូងនៃរថយន្ត BYD Ti7 នៅកម្ពុជានៃអាស៊ីប៉ាស៊ីហ្វិក មិនត្រឹមតែនាំមកជូនអតិថិជនក្នុងស្រុកនូវរថយន្ត SUV ថាមពលថ្មីមួយ ដែលរួមបញ្ចូលគ្នានូវលំហធំទូលាយ សមត្ថភាពខ្លាំងក្លា បច្ចេកវិទ្យាវៃឆ្លាត និងសេវាកម្មដ៏ល្អឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពជាក់ស្តែងក្នុងការជំរុញការប្រើប្រាស់រថយន្តថាមពលថ្មីនៅកម្ពុជាផងដែរ។ ទៅថ្ងៃអនាគត BYD នឹងបន្តពង្រឹងវត្តមានក្នុងស្រុកឱ្យកាន់តែរឹងមាំ និងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូនានា ដើម្បីធ្វើឱ្យ Ti7 ក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ការធ្វើដំណើរបៃតងរបស់អ្នកប្រើប្រាស់កម្ពុជា ឆ្ពោះទៅកាន់យុគសម័យថ្មីនៃការធ្វើដំណើរដ៏វៃឆ្លាត និងបៃតង ដោយលែងមានការព្រួយបារម្ភពីរឿងតម្លៃសាំងទៀតហើយ៕