Spurs ចែកផ្លូវជាមួយគ្រូបង្វឹក Tudor និងពិចារណាយកលោក De Zerbi មកជំនួសវិញ
30-03-2026 11:54
(បរទេស)៖ ក្លិបបាល់ទាត់អាជីព Tottenham Hotspur បានឈានដល់ផ្លូវបំបែកជាមួយអ្នកចាត់ការទូទៅ លោក Igor Tudor ជាផ្លូវការហើយ បន្ទាប់ពីតែងតាំងទើបមានរយៈពេល ៤៤ថ្ងៃប៉ុណ្ណោះ ជាមួយនឹងជម្រើសថ្មីយកលោក Roberto de Zerbi មកជំនួសតំណែងវិញផងដែរ។
ពីការគេហទំព័រកីឡា BBC បានចេញផ្សាយថា ការសំឡឹងឃើញលោក De Zerbi នេះដែរ គាប់ជួនលោកក៏ទើបលាឈប់ពីក្លិប Marseille របស់បារាំង និងបានកំពុងទំនេរពីការងារបង្វឹកទៀតផង ដោយកន្លងមកធ្លាប់ចំណាយពេលដឹកនាំក្លិបលេងនៅ Premier League គឺ Brighton បាន ២រដូវកាលទៀតផង។
ទន្ទឹមគ្នានោះ ក្លិបមាន់ខ្នាយមាស Spurs ក៏សំឡឹងឃើញលោក Sean Dyche ក្នុងជម្រើសទី២ របស់ពួកគេដែរ ក្រោយពេលក្លិប Nottingham Forest បានដកលោកចេញពីតំណែងកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីជួយស្រោចស្រង់ពួកគេគេចផុតតំបន់កាត់ចេញពីលីគកំពូលអង់គ្លេសរដូវកាលនេះ។
ការចាកចេញរបស់លោក Tudor ដែលមានរយៈពេលត្រឹមតែ ៤៤ថ្ងៃផងនោះ មានលោក Vinal Venkatesham ប្រធានប្រតិបត្តិក្លិប រួមទាំងលោក Johan Lange នាយកកីឡា នឹងសហការគ្នាដឹកនាំ Spurs តពីលោក Tudor ភ្លាមៗផងដែរ ទម្រាំស្វែងរកគ្រូអចិន្រ្ទៃថ្មីបាន ស្របពេលអតីតក្រុមរងជើងឯក UEFA Champions League កាលឆ្នាំ២០១៩ និងម្ចាស់ជើងឯក Europa League 2024 ធ្លាក់ដល់លេខ១៧ ក្នុងតារាងពិន្ទុ Premier League បច្ចុប្បន្ន៕



