ហ្គាណា ដកគ្រូបង្វឹក Addo ចេញពីតំណែង មុន ៧២ថ្ងៃ World Cup 2026 មកដល់
31-03-2026 14:58
(បរទេស)៖ ហ្គាណា បានសម្រេចចែកផ្លូវជាមួយអ្នកចាត់ការទូទៅ លោក Otto Addo ដែលមានរយៈពេល ៧២ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ចាប់ផ្តើម។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ហ្គាណា មិនបានឡើងមកលេងជុំចុងក្រោយនៃពានរង្វាន់ប្រចាំតំបន់អាហ្រ្វិក Africa Cup of Nations 2025 ស្ថិតក្រោមការដឹកនាំរបស់លោក Addo ឡើយ នៅពេលម៉ារ៉ុកធ្វើម្ចាស់ផ្ទះនោះ។
លើសពីនេះទៀត មុនឈានដល់ការដកតំណែងជាផ្លូវការនេះដែរ បន្ទាប់ពីបុរសវ័យ ៥០ឆ្នាំរូបនេះ បានដឹកនាំហ្គាណា លេងចាញ់ម្ចាស់ផ្ទះអាល្លឺម៉ង់ ២-១ ក្រោយចាញ់ ៥-១ ក្រោមថ្វីជើងរបស់អូទ្រីស ក្នុងជំនួបមិត្តភាពអន្តរជាតិនាចុងខែមីនា ឆ្នាំ២០២៦ នេះដែរ។
World Cup 2026 ដែលរៀបចំនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដានោះ ក្រុមជម្រើសមកពីអាហ្រ្វិក ហ្គាណានឹងត្រូវប្រឈមមុខនឹងប៉ាណាម៉ា នាថ្ងៃទី១៨ ខែមិថុនា មុនប៉ះតោកំណាចអង់គ្លេស ថ្ងៃទី២៣ ខែមិថុនា និងក្រូអាត ៤ថ្ងៃបន្ទាប់៕



