និស្សិតពេទ្យ ឆ្នាំទី៣ ម្នាក់នៅព្រៃវែង ឈ្នះរង្វាន់ធំទឹកប្រាក់ ១២៨លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា (Video inside)
01-04-2026 11:01
(ភ្នំពេញ)៖ ទឹកប្រាក់រង្វាន់ធំដ៏អស្ចារ្យ ១២៨លានរៀល ពីភេសជ្ជៈប៉ូវកម្លាំ អៃរ៉ា ដែលជាផលិតខ្មែរ ម៉ាកខ្មែរ និងផលិតដោយកូនខ្មែរ បានបន្តទៅដល់ដៃអតិថិជនម្នាក់ទៀតហើយ ដែលជានិស្សិតពេទ្យកំពុងសិក្សាឆ្នាំទី៣ និងជាអ្នកខេត្តព្រៃវែង។
អតិថិជនដែលមានសំណាងទទួលបានប្រាក់រង្វាន់ធំមហាសាលពីភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា រូបនេះ មានឈ្មោះ តយ ទួ ភេទប្រុស អាយុ ២៤ឆ្នាំ មានស្រុកកំណើត ភូមិដូនយុគ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នកំពុងសិក្សាជានិស្សិតពេទ្យ ឆ្នាំទី៣ នៅសកលវិទ្យាល័យកំពង់ចាម ក្រុងកំពង់ចាម។
ម្ចាស់ទឹកប្រាក់រង្វាន់ធំពី អៃរ៉ា រូបនេះ បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលវេលាម៉ោងប្រមាណជាង៩ព្រឹក បានទិញភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា មួយកំប៉ុងពីអ្នកលក់នៅមុខផ្ទះទទួលទាន លុះពេលគាស់ ស្រាប់តែឃើញត្រូវរង្វាន់ ១២៨លានរៀលតែម្ដង។ គ្រាន់តែបានឃើញភ្លាមក៏ប្រាប់បងប្អូន និងអ្នកនៅក្បែរខ្លួនឱ្យជួយមើលដែលធ្វើឱ្យអ្នកភូមិផងរបងជាមួយគ្នា ភ្ញាក់ផ្អើល នាំគ្នាស្រែកហ៊ោ សាទរ ហើយក៏បានទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុន អៃរ៉ា តែម្ដង។
យុវជន តយ ទួ បានបញ្ជាក់ឱ្យដឹងថា ក្រោយពេលទទួលបានប្រាក់រង្វាន់ពីភេសជ្ជៈប៉ូវកម្លាំង អៃរ៉ា នឹងយកមួយចំនួនជូនឪពុកម្ដាយ ដើម្បីសងបំណុលគេ នឹងទុកមួយចំនួនទៀត សម្រាប់ផ្គត់ផ្គង់ការសិក្សារបស់ខ្លួន ហើយសល់មួយចំនួនទៀតទុកសម្រាប់រៀបអាពាហ៍ពិពាហ៍ ព្រោះខ្លួនទើបតែភ្ជាប់ពាក្យជាមួយគូដណ្តឹងរួចហើយនោះ។ យុវជនរូបនេះក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងអៃរ៉ា ផលិតផលខ្មែរ ម៉ាកសញ្ញាខ្មែរ ដែលបានបង្កើតរង្វាន់យ៉ាងសន្ធឹកសន្ធាប់សម្រាប់អតិថិជន និងអាចជួយកែប្រែជីវភាពកាន់តែប្រសើរ។
សូមជម្រាប់ដែរថា អៃរ៉ា ជាភេសជ្ច:ប៉ូវកម្លាំងតែមួយគត់ដែលមានរសជាតិឆ្ងាញ់ ផ្តល់ថាមពលខ្លាំងដូចដំរី និងយូអង្វែងដូចព្រះអាទិត្យ ជួយថែរក្សាមរតកខ្មែរ លើកស្ទួយអក្សរសាស្ត្រជាតិ និងគាំទ្រសមាគមមួកត្នោតខ្មែរ។ អៃរ៉ា កាន់តែពិសា កាន់តែមាឱកាសឈ្នេះរង្វាន់ជាច្រើនដូចជា ទឹកប្រាក់១លានរៀល ៥លានរៀល ១០លានរៀល និងរង្វានធំរហូតដល់ ១២៨លានរៀល។ អៃរ៉ាផ្តល់រង្វាន់ពិតហួសពីការរំពឹងទុក អៃរ៉ា ថាមពលខ្លាំងដូចដំរី៕












