ផ្លូវការ! ទាំង ៤៨ប្រទេសសម្រាប់ World Cup 2026 ត្រូវបានរកឃើញអស់ហើយ រង់ចាំថ្ងៃចាប់ផ្តើម ថ្ងៃទី១១-មិថុនា

01-04-2026 13:47

(បរទេស)៖ នៅទីបំផុត សហព័ន្ធ FIFA ចម្រាញ់បានទាំង ៤៨ក្រុម (ប្រទេស) ក្នុងចំណោម ២១១ប្រទេសជាសមាជិក របស់ខ្លួន ដើម្បីឡើងមកលេងជុំចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ជំនាន់ទី២៣ ជាស្ថាពរហើយ នៅឡើយរង់ចាំដល់ថ្ងៃចាប់ផ្តើមតែប៉ុណ្ណោះ។

ការបង្កើនក្រុមពី ៣២ ឡើងដល់ ៤៨ក្រុម ដើម្បីលេងជុំចុងក្រោយជាលើកដំបូង និងធ្វើឡើងនៅ ៣ប្រទេសផ្សេងគ្នារួម មាន សហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាផងនោះ នឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

ជាការកត់សម្គាល់ផងដែរ សម្រាប់តំបន់អឺរ៉ុប UEFA ដែលមាន ១៦កៅអីសរុប និង ១២កៅអីស្វ័យប្រវត្តិ ក្រោយជម្រុះជុំទី១ និង ៤កៅអីទៀត ជម្រុះជុំទី២ ដែលបានបញ្ចប់ចុងខែមីនា ដែលជាលទ្ធផលក្រុមខ្លាំងមានដូចជា ដាណឺម៉ាក ប៉ូឡូញ និងជាពិសេស អ៉ីតាលី មិនបានឡើងមកជុំចុងក្រោយទេ ដ្បិតបានចាញ់ការប្រកួតរៀងៗខ្លួន។

ចំណែកឯប្រទេសកាប់វ៉េ ហ្ស៊កដានី អ៊ូសបេគីស្ថាន និងកូរ៉ាសៅ វិញ បានឡើងមកលេង World Cup ជាប្រវត្តិសាស្រ្តរបស់ពួកគេ បន្ទាប់ពីកម្មវិធី World Cup លេងរៀងរាល់ ៤ឆ្នាំម្តងនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៣០ មក។

បណ្តាក្រុម និងពូលនានា មានដូចក្នុងរូបខាងក្រោម៖