តើ De Zerbi អាចសង្រ្គោះក្លិប Spurs បានទេ ក្នុងចំណោម ៧ប្រកួតដែលនៅសល់ ក្រោយចុះកិច្ចសន្យា ៥ឆ្នាំ?
01-04-2026 15:33
(បរទេស)៖ ក្លិបបាល់ទាត់ Tottenham Hotspur បានតែងតាំងលោក Roberto de Zerbi ជាគ្រូបង្វឹកថ្មីរបស់ពួកគេ តាមរយៈផ្តល់កិច្ចសន្យាដឹកនាំរយៈពេល ៥ឆ្នាំផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នេះមានន័យថា បុរសវ័យ ៤៦ឆ្នាំ សញ្ជាតិអ៉ីតាលីរូបនេះ នឹងចូលដឹកនាំក្លិបមាន់ខ្នាយមាស Spurs ដែលកំពុងប្រឈម0កាត់ចេញពីលីគអង់គ្លេស Premier League រដូវកាលនេះ ដោយស្ថិតនៅក្រៅតំបន់កាត់ចោលត្រឹម ១ពិន្ទុប៉ុណ្ណោះ គិតត្រឹមសប្តាហ៍ទី៣១ នៃជើងទី២។
De Zerbi អតីតគ្រូបង្វឹកក្លិប Brighton Hove & Albion និងចុងក្រោយក្លិប Marseille របស់បារាំង នឹងត្រូវដឹកនាំ ៧ប្រកួតចុងក្រោយដែលនៅសល់ ដើម្បីគេចចេញពីធ្លាក់ទៅលេងក្នុងក្របខណ្ឌទី២ Championship។ ហើយប្រសិនបើសង្រ្គោះមិនបានទេ នោះច្បាស់ណាស់ ប្រធានក្លិបនឹងឱ្យលោកចាកចេញមិនខាន។
ទន្ទឹមគ្នានោះ លោក De Zerbi បានថ្លែងក្រោយពីចុះកិច្ចសន្យាថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ ក្នុងការទទួលបានការងារដឹកនាំក្លិបអស្ចារ្យមួយនេះ។ ក្នុងរយៈពេលខ្លី ដើម្បីប្រជែងកៅអីពីការបន្តលេងនៅ Premier League ដែលយើងត្រូវតែប្តេជ្ញារួមគ្នា និងប្រយុទ្ធលុះដល់ថ្ងៃចុងក្រោយសម្រាប់រដូវកាលនេះ»។
ខាងក្រោមនេះជាកម្មវិធី ៧ប្រកួតចុងក្រោយរបស់ Spurs មុនពេលបិទរដូវកាល PL 2025-26 ដ៏ពេញលេញ៖
Sunderlan v Spurs
Spurs v Brighton
Wolves v Spurs
Aston v Spurs
Spurs v Leeds
Chelsea v Spurs
Spurs v Everton៕



