Leapmotor KH ជូនដំណឹងពីតម្លៃថ្មីសម្រាប់រថយន្តអគ្គិសនី Leapmotor នៅកម្ពុជា

02-04-2026 14:38

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្តីពីការកែសម្រួលអត្រាពន្ធគយថ្មីលើមុខទំនិញមួយចំនួនដែលរួមមានការបញ្ចុះអត្រាពន្ធនាំចូលរថយន្តគ្រួសារប្រភេទអគ្គិសនីពី ៣៥% មក ០% ដូច្នេះក្រុមហ៊ុនផ្លូវការ Leapmotor KH បានប្រកាសអំពីដំណឹងពិសេសដល់អតិថិជនអំពីការកែសម្រួលលើតម្លៃរថយន្តអគ្គិសនី Leapmotor នៅលើទីផ្សារប្រទេសកម្ពុជាចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ សម្រាប់ម៉ូឌែលរថយន្តដូចជា Leapmotor B10 និង Leapmotor C10។

នេះគឺជាការឆ្លើយតបយ៉ាងឆាប់រហ័សដល់រាជរដ្ឋាភិបាលកម្ពុជា លើគោលនយោបាយថ្មីនៃការកែសម្រួសអត្រាពន្ធគយលើរថយន្តអគ្គិសនី ដែលជាការគាំទ្រ និងជម្រុញយ៉ាងខ្លាំងលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព។ ក្រុមហ៊ុនជឿជាក់ថា តម្លៃថ្មីនេះនឹងក្លាយជាជម្រើសកាន់តែល្អប្រសើរដល់អតិថិជនក្នុងការជ្រើសរើសប្រើប្រាស់រថយន្តអគ្គិសនីក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។

គួរបញ្ផាក់ផងដែរថា Leapmotor KH គឺជាក្រុមហ៊ុនផ្លូវការតែមួយគត់ដែលមានសិទ្ធចែកចាយ និងផ្តល់សេវាកម្មថែទាំសម្រាប់រថយន្ត Leapmotor នៅកម្ពុជា។ ដើម្បីធានាថារថយន្តអគ្គិសនីរបស់លោកអ្នកនឹងទទួលបានសេវាកម្មថែទាំ ឬ ជួសជុលស្របតាមស្តង់ដារអន្តរជាតិ ក្រុមហ៊ុនក៏បានសំណូមពរដល់អតិថិជនឱ្យធ្វើការបញ្ផាទិញរថយន្តថ្មីពីក្រុមហ៊ុនផ្លូវការ ដែលមានការធានាត្រឹមត្រូវលើគុណភាព ដើម្បីទទួលបានសេវាកម្មយ៉ាងមានទំនុកចិត្តខ្ពស់។

ក្រុមហ៊ុន Leapmotor ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលដែលបានគាំទ្រក្នុងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅប្រទេសកម្ពុជា និង អរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និង មានទំនុកចិត្តលើរថយន្ត Leapmotor ។ ក្រុមហ៊ុននឹងប្តេជ្ញាក្នុងការផ្តល់ជូននូវរថយន្តអគ្គិសនីដែលមានគុណភាពល្អ តម្លៃសមរម្យ និងមានសេវាកម្មល្អក្នុងការបម្រើជូនដល់អតិថិជន។

ទីតាំងអារគារតាំងបង្ហាញរថយន្ត Leapmotor ស្ថិតនៅលើផ្លូវ 60ម៉ែត្រ ទល់មុខសាលាអន្តជាតិ ISPP៕

សូមទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖
* 010 888 061 (កញ្ញា យ៉ានុត)
* 093 836 888 (លោក សុបញ្ញា)
* 095 666 378 (លោក វិនឡុង)