* Binance ប្រឈមការដកប្រាក់ ៣,៦៤ ពាន់លានដុល្លារ ក្រោយរងការលួចទ្រព្យសកម្មដ៏ធំ
* កម្ពុជា ឈ្នះមេដាយ ៤៦គ្រឿងពីជើងឯកហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍ ជាលទ្ធផលដ៏ភ្ញាក់ផ្អើល និងមោទនភាព
* យល់ដឹងផ្នែកច្បាប់៖ បទលួចរត់
* ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* Foxconn គ្រោងចាប់ដៃជាមួយ OpenAI ខណៈប្រធានក្រុមហ៊ុនជឿថា វិស័យ AI មិនមែនជា AI bubble ទេ

Stellantis ចាប់ដៃគូចិន ត្រៀមស្ដាររោងចក្រយក្សនៅកាណាដាឡើងវិញ ដើម្បីផលិតរថយន្តអគ្គិសនី

02-04-2026 15:40

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោក Stellantis កំពុងស្ថិតក្នុងកិច្ចចរចាបឋមជាមួយដៃគូចិន Zhejiang Leapmotor Technology ដើម្បីផលិតរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសកាណាដា។ គម្រោងនេះ គឺជាការស្ដារដំណើរការរោងចក្រដំឡើងរថយន្តក្នុងទីក្រុង Brampton រដ្ឋ Ontario ដែលបានជាប់គាំង បន្ទាប់ពីមានការប្រែប្រួលគោលនយោបាយពន្ធដារពីសំណាក់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦។

ការសម្រេចចិត្តនេះ កើតឡើងក្រោយមានភាពតានតឹងផ្នែកច្បាប់រវាង Stellantis និងរដ្ឋាភិបាលកាណាដា ពាក់ព័ន្ធនឹងជំនួយហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់ ជាថ្នូរនឹងការរក្សាផលិតកម្មនៅក្នុងប្រទេសនេះ។ ដើម្បីបញ្ចប់វិវាទ និងបន្តការវិនិយោគ ក្រុមហ៊ុនបានបញ្ជាក់ថា៖ «យើងកំពុងស្ថិតក្នុងកិច្ចពិភាក្សាយ៉ាងសកម្មជាមួយមន្ត្រីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ... ដើម្បីធានាថា លក្ខខណ្ឌសម្រាប់ភាពជោគជ័យត្រូវបានរៀបចំរួចរាល់ ក្នុងការគាំទ្រដល់ការបន្តវិនិយោគនៅក្នុងប្រទេសកាណាដា»។

ទោះបីកិច្ចចរចានេះស្ថិតក្នុងដំណាក់កាលដំបូង ប៉ុន្តែវាគឺជាសញ្ញាវិជ្ជមានបំផុតសម្រាប់ឧស្សាហកម្មយានយន្តកាណាដា។ Stellantis បានសង្កត់ធ្ងន់ថា ខ្លួន «កំពុងវាយតម្លៃយ៉ាងសកម្មលើកម្មវិធីនាពេលអនាគតសម្រាប់រោងចក្រ Brampton» ដែលនេះអាចនឹងក្លាយជាច្រកទ្វារយុទ្ធសាស្ត្រថ្មី នាំយករថយន្តអគ្គិសនីបច្ចេកវិទ្យាចិន មកវាយលុកទីផ្សារអាមេរិកខាងជើងកាន់តែខ្លាំងក្លា៕