Zeekr 7 GT ស៊េរីថ្មី ជាន់ស្ទុះជាង Supercar សាកថ្មតែ ១៥នាទី ជិះជិត ១,០០០គីឡូម៉ែត្រ! តើមានចំណុចខ្លាំងអ្វីខ្លះលើមកប្រជែង Tesla Model 3 និង Xiaomi SU7 ?
02-04-2026 15:48
(បរទេស)៖ ម៉ាកយីហោរថយន្តអគ្គិសនី Zeekr ដែលស្ថិតក្រោមក្រុមហ៊ុន Geely ពេលនេះបានប្រកាសបើកទទួលការកក់ជាផ្លូវការសម្រាប់ម៉ូឌែល Zeekr 7GT ដែលត្រូវបានស្គាល់ថាជាការ Update ដ៏ធំពីម៉ូឌែល Zeekr 007។ ខណៈរថយន្តម៉ូឌែលថ្មីនេះក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារការបង្កើនសមត្ថភាពថាមពលថ្ម និងបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ។
ពាក់ព័ន្ធកម្លាំងម៉ាស៊ីន និងសមត្ថភាពរត់ (Performance & Range) Zeekr 7GT ត្រូវបានផលិតឡើងនៅលើស្ថាបត្យកម្មបំពាក់នៅបច្ចេកវិទ្យាថាមពលកម្រិត 800V High-Voltage System ដែលផ្តល់នូវប្រសិទ្ធភាពថាមពលខ្ពស់ ដោយអាចបើកបរជាអតិបរមា សម្រាប់ម៉ូឌែលបំពាក់ថ្មទំហំ 100kWh (Qilin Battery របស់ CATL) គឺអាចរត់បានរហូតដល់ ៩០៥គីឡូម៉ែត្រ (ស្តង់ដារប្រទេសចិន CLTC) ក្នុងការសាកពេញម្តង។ ជាមួយកម្លាំងស្ទុះរថយន្តនេះអាចស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងពេលត្រឹមតែ ២.៨៤ វិនាទី ប៉ុណ្ណោះ (សម្រាប់ម៉ូឌែល Performance) ។
Zeekr 7GT គឺបានបូកបញ្ចូលប្រព័ន្ធម៉ូទ័រពីរជម្រើស គឺមានជម្រើសម៉ូទ័រមួយ (RWD) មានកម្លាំង 310kW និងម៉ូទ័រពីរ (AWD) ដែលផ្តល់កម្លាំងសរុបរហូតដល់ ៤៧៥គីឡូវ៉ាត់ (637 HP)។ រួមជាមួយបច្ចេកវិទ្យាឆ្លាតវៃ និងការបើកបរ (Intelligence & ADAS)
ផ្តល់មកនៅចំណុចខ្លាំងបំផុតនៃស៊េរីឆ្នាំ២០២៦ នេះ គឺការបំពាក់នូវបន្ទះឈីប Nvidia Drive Thor ដែលមានសមត្ថភាពគណនាខ្ពស់បំផុតសម្រាប់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ។
Zeekr 7GT ក៏ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយសេនស័រ Lidar ស៊េរីថ្មី ជួយដល់ការចាប់យកឧបសគ្គបានកាន់តែច្បាស់លាស់ និងសុវត្ថិភាពខ្ពស់ក្នុងការបើកបរក្នុងក្រុង និងផ្លូវល្បឿនលឿន។ និងប្រព័ន្ធប្រតិបត្តិការ Zeekr OS ចុងក្រោយបង្អស់ ដំណើរការដោយបន្ទះឈីប Snapdragon 8295 ធ្វើឱ្យអេក្រង់បញ្ជាមានភាពរលូនបំផុត ។
ម៉ូឌែលថ្មីនេះ ក៏រក្សានូវអត្តសញ្ញាណ "Hidden Energy" ជាមួយភ្លើងស្ដុបអូសកាត់ទទឹងមុខ (Zeekr Stargate) ដែលអាចបង្ហាញអក្សរ ឬរូបភាពបាន។ ហើយផ្នែកខាងក្នុងបានបំពាក់អេក្រង់ប្រភេទ OLED ទំហំ ១៥.០៥ អ៊ីញ កម្រិត 2.5K ដែលអាចបង្វិលទៅឆ្វេង ឬស្តាំបាន និងប្រព័ន្ធសំឡេង Zeekr Sound ២១ គ្រាប់។
Zeekr 7GT ត្រូវបានក្រុមហ៊ុនដាក់តម្លៃកក់ទុកមុន (Presale Price) ចាប់ពី ២៩,០០០ដុល្លារ (២០៩,៩០០ យន់) ឡើងទៅនៅក្នុងទីផ្សារប្រទេសចិន។ ហើយការដាក់លក់នេះ គឺជាយុទ្ធសាស្ត្រវាយលុកទីផ្សារ ដើម្បីប្រកួតប្រជែងផ្ទាល់ជាមួយម៉ូឌែល Tesla Model 3 និង Xiaomi SU7 ហើយមានកម្រិតប្រកួតប្រជែងត្រង់ Zeekr 7GT ជារថយន្តលេងល្បឿនស្ទុះពី ០ ដល់ ១០០គីឡូម៉ែត្រ ចាយពេលត្រឹម ២.៨៤វិនាទី (សម្រាប់ម៉ូឌែល Performance) ។
ជាការកត់សម្គាល់ក្នុងទីផ្សាររថយន្ត Zeekr 7 GT មិនត្រឹមតែជារថយន្តដែលមានរូបរាងទាន់សម័យប៉ុណ្ណោះទេ ក៏ប៉ុន្តែម៉ូឌែលនេះជារថយន្តទំនើបថ្មីដែលមានបច្ចេកវិទ្យាឆ្លាតវៃបំផុតមួយក្នុងលោក ខណៈចំណុចដែលធ្វើឱ្យម៉ូឌែលនេះអាចលក់ដាច់បំផុត គឺរយៈចម្ងាយបើកបរ ៩០៥គីឡូម៉ែត្រ និងការសាកថ្មលឿន (សាក ១៥ នាទី ជិះបានរាប់រយគីឡូម៉ែត្រ) ដែលធ្វើឱ្យវាក្លាយជាគូប្រជែងនិងជម្រើសដ៏គួរឱ្យខ្លាចក្នុងវិស័យរថយន្ត EV ៕




