«អ័រគីដេ ឌីវែឡុបម៉ិន» រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
02-04-2026 16:08
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់សប្តស័ក ព.ស. ២៥៦៩ ពុទ្ធសករាជ ត្រូវនឹងថ្ងៃ២ ខែមេសា ឆ្នាំ ២០២៦ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានប្រារព្ធរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩៧០។ ក្នុងពិធីសូត្រមន្ត ប្រោះព្រំទទួលទេវតាឆ្នាំថ្មីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពវត្តមានលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា និងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ព្រមទាំងវត្តមានអញ្ជើញចូលរួមពីអ្នកឧកញ៉ា ជាម ឃុនណាត និងអ្នកឧកញ៉ា តេង ហឿង សមាជិកក្រុមប្រឹក្សាភិបាល និងជាសហនាយកប្រតិបត្តិនៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន និងអតិថិជនរបស់បុរីអ័រគីដេ។
ពិធីសូត្រមន្តចម្រើនព្រះបរិត្ត បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្ត ព្រះធម្មវនវាសី ចន្ទមុនី ព្រះសមុហ៍គណខេត្តព្រះសង្ឃាធិបតីវត្តចន្ទប្បជោនារាម (ហៅវត្តតាសុត) ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជូនដល់លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា, អ្នកឧកញ៉ា ជាម ឃុនណាត និងអ្នកឧកញ៉ា តេង ហឿង សហនាយកប្រតិបត្តិ ថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ភ្ញៀវកិត្តិយសទាំងអស់ ព្រមទាំងក្រុមគ្រួសារ ជាកិច្ចទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកស្រីអគ្គនាយិកា ក៏បានជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុនគ្រប់ជាន់ថ្នាក់ និងអតិថិជនដែលរស់ក្នុងនៅគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី (Orkide The Botanic City) ប្រកបដោយក្តីសោមនស្សរីករាយ និងបានទស្សនាការរៀបចំស្តង់ត្រៀមសម្រាប់កម្មវិធីបុណ្យភូមិ នៅគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី (Orkide The Botanic City) ផ្លូវជាតិ៦អា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
គួររំឭកថា បន្ទាប់ពីក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានរៀបចំបុណ្យភូមិអ័រគីដេនៅគម្រោងអ័រគីដេដឹរ៉ូយ៉ាល់ខុនដូ (Orkide The Royal Condominium) ផ្លូវ២០០៤ កន្លងទៅប្រកបដោយជោគជ័យ ក្រុមហ៊ុនក៏នឹងបន្តរៀបចំកម្មវិធី បុណ្យភូមិអ័រគីដេ នៅគម្រោង The Botanic City នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ បន្ថែមទៀត ដោយមានការរៀបចំជាស្តង់បង្ហាញ និងលក់ម្ហូប សិប្បកម្ម និងផលិតផលខ្មែរ ការលេងល្បែងប្រជាប្រិយ ការរាំលេងកំសាន្តជាមួយចង្វាក់ប្រពៃណីខ្មែរ និងការសម្ដែងសិល្បៈវប្បធម៌បុរាណខ្មែរផ្សេងៗទៀត ក្នុងគោលបំណងចូលរួមលើកស្ទួយ និងផ្សព្វផ្សាយសិល្បះវប្បធម៌ប្រពៃណីខ្មែរ ជូនដល់សាធារណៈជន និងក្មេងៗជំនាន់ក្រោយ ព្រមទាំងផ្ដល់នូវស្នាមញ្ញឹម និងអនុស្សាវរីយ៍ដ៏ល្អៗ។ ក្នុងនោះដែរ ពិធីនេះទទួលបានការប្រោះព្រំប្រសិទ្ធពរជ័យលើករាសី និងព្រះធម៌ទេសនាដោយ ព្រះធម្មវនវាសី ចន្ទមុនី ព្រះសមុហ៍គណខេត្តព្រះសង្ឃាធិបតីវត្តចន្ទប្បជោនារាម (ហៅវត្តតាសុត) សូមពរជ័យសិរីមង្គលពីទេវតាឆ្នាំថ្មី ជូនដល់បុគ្គលិក ថ្នាក់ដឹកនាំ និងអ្នកភូមិដែលរស់នៅក្នុងគម្រោងទាំងមូលផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវក៏បានជួបសំណេះសំណាល ជាមួយនឹងបុគ្គលិកគ្រប់ជាន់ថ្នាក់ និងអ្នកភូមិអ័រគីដេផ្ទាល់ ក៏ដូចជាទស្សនាស្តង់ និងការរៀបចំកម្មវិធីបុណ្យភូមិនៅគម្រោង The Botanic City ផ្លូវជាតិ៦អា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ មេសា ២០២៦។ ក្រុមហ៊ុននឹងរៀបចំកម្មវិធី បុណ្យភូមិអ័រគីដេម្តងទៀតនៅគម្រោងThe Botanic City ក្នុងគោលបំណងធ្វើលើកតម្កើងប្រពៃណីខ្មែរយើង នឹងបង្ហាញនូវវប្បធម៌ទាំងនេះដល់ក្មេងៗជំនាន់ក្រោយ។
លើសពីនេះក្រុមហ៊ុនក៏មានជាការរៀបចំ ស្តង់ក្នុងការដាក់បង្ហាញម្ហូប និងសិប្បកម្ម ផលិតផលខ្មែរយើងផងដែរ។ គម្រោងអ័រគីដេតែងតែបន្តបេសកកម្ម ក្នុងការយកចិត្តទុកដាក់លើសុខមាលភាពរបស់អតិថិជន និងតែតែបន្តនូវការអភិវឌ្ឍន៍ឥតឈប់ឈរ ដើម្បីធានានូវ គុណភាព សោភ័ណ្ឌភាព សុវត្ថិភាពជូនដល់អតិថិជន។
ព័ត៌មានលម្អិតបន្ថែម៖
តេលេក្រាម៖ t.me/OrkideDevelopment_Telegram
ហ្វេសបុក៖ m.me/orkidedevelopment
លេខទូរសព្ទ៖ ០៩៨ ៧៣៣ ៣៣៣៕


























