«គេបន្តឈ្លានពាន ស៊ីម៉ងត៍អូដ្ឋនៅតែបន្តជួយ» ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ បន្តបេសកកម្មនាំយកស៊ីម៉ងត៍អូដ្ឋ ១,០០០ តោនបន្ថែមទៀត ទៅកាន់សមរភូមិជួរមុខ ដើម្បីកសាងបន្ទាយការពារជាតិដ៏រឹងមាំ

02-04-2026 17:34

(ភ្នំពេញ)៖ ឈាមជ័រជាខ្មែរ ក្នុងស្មារតីសាមគ្គីជាតិជាធ្លុងមួយ និងដើម្បីតបស្នងគុណ ទៅវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដី ក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង បានឧបត្ថម្ភស៊ីម៉ងត៍អូដ្ឋបន្ថែមចំនួន ១,០០០ តោន ជូនដល់រាជរដ្ឋាភិបាល សម្រាប់ប្រើប្រាស់ក្នុងកិច្ចសាងសង់លេណណដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធការពារជាតិ នៅតាមបន្ទាត់ព្រំដែន។

នេះមិនមែនគ្រាន់តែជាការឧបត្ថម្ភសម្ភារៈសំណង់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ញើជូននូវ «បេះដូង និងកម្លាំងចិត្ត» ពីក្រោយខ្នង ទៅកាន់វីរជនជួរមុខដែលកំពុងលះបង់ ដើម្បីសន្តិភាពនៃមាតុភូមិ។
«ខ្មែរជួយខ្មែរ» ទោះបីជាស្ថានភាពព្រំដែនមានការឈ្លានពាន និងការប្រឈមខ្លាំងយ៉ាងណាក៏ដោយ ក៏ការសាងសង់លេណដ្ឋានការពារជាតិ នៅតែត្រូវបន្តយ៉ាងសកម្ម។ ស៊ីម៉ងត៍អូដ្ឋ ១,០០០ តោនថ្មីនេះ នឹងត្រូវប្រែក្លាយជា «ខែលរឹងមាំ» ការពាររាល់គ្រាប់ខ្យល់ និងគ្រាប់ភ្លៀងជូនដល់បងៗវីរកងទ័ព ក៏ដូចជាបង្គោលគ្រឹះដ៏កក់ក្តៅមួយសម្រាប់បងៗវីរកងទ័ព។

រហូតមកដល់ពេលនេះ ស៊ីម៉ងត៍អូដ្ឋបានហែហមជាមួយវីរកងទ័ព អស់រយៈពេលជាច្រើនឆ្នាំ ដោយបានបរិច្ចាគសរុបជាង ៣,០០០ តោនរួចមកហើយ។ យើងប្តេជ្ញានឹងបន្តឈរនៅពីក្រោយខ្នងរាជរដ្ឋាភិបាល និងកងទ័ពជានិច្ច ឱ្យតែមាតុភូមិត្រូវការ។

អ្នកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ និង ស៊ីម៉ងត៍វី បាននាំយកនូវផលិតផលមោទនភាពជាតិខ្មែរនេះ ទៅប្រគល់ជូនដល់ដៃបងប្អូនកងទ័ពដោយផ្ទាល់ ដើម្បីសាកសួរសុខទុក្ខ និងបង្ហាញថា «ទោះបីគេបន្តឈ្លានពាន ស៊ីម៉ងត៍អូដ្ឋនៅតែបន្តជួយ និងនៅក្បែរវីរកងទ័ពគ្រប់ពេលវេលា។ យើងនឹងក្រៀកស្មាគ្នា ជួយគ្នាក្នុងគ្រាដែលប្រទេសជាតិកំពុងជួបទុក្ខលំបាក»
ក្នុងគ្រានោះដែរ អ្នកឧកញ៉ា លាង ពៅ បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅថា «បងប្អូនប្រជាជនខ្មែរទាំងអស់ សូមរឹងមាំជាមួយគ្នា ដូចស៊ីម៉ងត៍ខ្មែរមួយនេះរឹងមាំ ជាមួយវីរកងទ័ពយើងដូច្នេះដែរ។
ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍ខ្មែរដើម្បីខ្មែរ យើងមានឈាមជ័រជាខ្មែរតែមួយ យើងពួតដៃគ្នាឡើង យើងរួមសុខរួមទុក្ខជាមួយគ្នា»

ក្រុមហ៊ុនជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ សូមអំពាវនាវដល់បងប្អូនប្រជាជនខ្មែរគ្រប់ទិសទី សូមបន្តរក្សាស្មារតីរួបរួមគ្នា និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ពយើង។ ដរាបណាពួកយើងពួតដៃគ្នា យើងនឹងក្លាយជាកម្លាំងមួយដែលមិនអាចបំបែកបាន។

ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍ខ្មែរ ដើម្បីខ្មែរ! រឹងមាំជាមួយកងទ័ព រឹងមាំជាមួយមាតុភូមិ!៕