ធនាគារ ប្រ៊ីដ ផ្តល់ឱកាសពិសេសដល់អតិថិជនអាចទៅទស្សនា FIFA World Cup 2026 ដោយផ្ទាល់នៅ សហរដ្ឋអាមេរិក

02-04-2026 21:25

(ភ្នំពេញ)៖ ក្នុងឱកាស ដែលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 កំពុងខិតជិតមកដល់ ធនាគារ ប្រ៊ីដ ដែលមានការសហការ និងគាំទ្រដោយក្រុមហ៊ុន VISA បានចាប់ផ្តើមកម្មវិធីពិសេសមួយ ដែលផ្តល់ឱកាសដល់អតិថិជន អាចឈ្នះរង្វាន់ ទៅទស្សនាការប្រកួត បាត់ទាល់ដោយផ្ទាល់នៅ សហរដ្ឋអាមេរិក។

ក្រោមកម្មវិធីនេះ អតិថិជនដែលប្រើប្រាស់សេវាកម្ម និងចំណាយកាន់តែច្រើន នឹងកាន់តែបង្កើនឱកាស ក្នុងការឈ្នះរង្វាន់ធំ។ អ្នកឈ្នះចំនួន ២រូបដែលមានការចំណាយខ្ពស់ជាងគេ នឹងទទួលបានកញ្ចប់ ដំណើរ ដ៏ពិសេស ដែលរួមមានសំបុត្រចូលទស្សនាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅទីក្រុង Dallas និង Atlanta ព្រមទាំងគូប៉ុងទឹកប្រាក់ចំនួន ២,៥០០ដុល្លារសម្រាប់ការចំណាយក្នុងការធ្វើដំណើរ។ ការប្រកាសអ្នកឈ្នះរង្វាន់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះ។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 មិនត្រឹមតែផ្តល់ភាពរំភើប និងបទពិសោធន៍ កីឡាអន្តរជាតិ ដ៏អស្ចារ្យប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញារបស់ធនាគារ ប្រ៊ីដ ក្នុងការចូលរួមលើកស្ទួយវិស័យកីឡា និងជំរុញការចូលរួមរបស់សាធារណជន ក្នុងព្រឹត្តិការណ៍កីឡាធំៗលើ ឆាកអន្តរជាតិ។

ធនាគារ ប្រ៊ីដ តែងតែរិះរកនូវភាពច្នៃប្រឌិត បង្កើតនូវកម្មវិធីថ្មីៗជាបន្តបន្ទាប់ ដើម្បីផ្ដល់អត្ថប្រយោជន៍ បន្ថែម ពិសេសៗជូនអតិថិជន ហើយក្រៅពីវិស័យកីឡា កន្លងមកធនាគារពាណិជ្ជក្នុងស្រុកមួយនេះ ក៏បានចូលរួម នៅក្នុងសកម្មភាពសង្គមជាច្រើនទៀតក្នុងការលើកស្ទួយវិស័យវប្បធម៌ សិល្បៈ និង អប់រំជាដើម៕