យល់ដឹងកីឡា៖ តើគ្រូបង្វឹករូបណា ដែលមានប្រាក់ពលកម្មខ្ពស់ជាងគេនៅ World Cup 2026?
03-04-2026 08:58
(បរទេស)៖ គិតត្រឹមការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 អ្នកចាត់ការទូទៅដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងគេបំផុតគឺ លោក Carlo Ancelotti ដែលដឹកនាំក្រុមជម្រើសជាតិសាំបាប្រេស៊ីល។
បុរសសញ្ជាតិអ៉ីតាលី វ័យ ៦៦ឆ្នាំ ត្រូវបានរាយការណ៍ថា ទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំប្រមាណ ១១លានដុល្លារ។ នេះគឺជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់គ្រូបង្វឹកដឹកនាំជម្រើសជាតិ ដោយប្រហាក់ប្រហែលប្រាក់ឈ្នួលគ្រូបង្វឹកក្នុងក្លិបលំដាប់កំពូលៗនៅអឺរ៉ុបទៀតផង។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះអ្នកចាត់ការទូទៅដែលមានប្រាក់បៀវត្សរ៍ខ្ពស់បំផុតទាំង៥ ប្រចាំ WC26 ជំនាន់ទី២៣៖
១៖ លោក Carlo Ancelotti (ប្រេស៊ីល)-ប្រហែល ១១លានដុល្លារ
២៖ លោក Thomas Tuchel (អង់គ្លេស)-ប្រហែល ៧លានដុល្លារ
៣៖ លោក Mauricio Pochettino (សហរដ្ឋអាមេរិក)-ប្រហែល ៦លានដុល្លារ
៤៖ លោក Julian Nagelsmann (អាល្លឺម៉ង់)-ប្រហែល ៥.៦៧លានដុល្លារ
៥៖ លោក Fabio Cannavaro (អ៊ូសបេគីស្ថាន)-ប្រហែល ៤.៦៣លានដុល្លារ។
ជាការកត់សម្គាល់ផងដែរ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Tuchel ដែលទើបតែត្រូវបានតែងតាំងជាគ្រូបង្វឹកអង់គ្លេស កាលពីដើមឆ្នាំ២០២៥ កន្លងទៅ ឈរនៅលំដាប់ទី២ ស្របពេលលោក Pochettino សញ្ជាតិអាហ្សង់ទីន ក៏បានក្លាយជាគ្រូបង្វឹក ដែលមានតម្លៃពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អាមេរិកដែរ។
ម្ចាស់ជើងឯក World Cup ចុងក្រោយគេ លោក Lionel Scaloni សញ្ជាតិអាហ្សង់ទីន ទទួលបានប្រាក់បៀវត្សរ៍ត្រឹមតែប្រហែល ២.៦៦លានដុល្លារតែប៉ុណ្ណោះ ដែលធ្វើឱ្យលោកស្ថិតនៅក្រៅបញ្ជីចំណាត់ថ្នាក់កំពូលទាំង១០៕



