ស៊េរីកំពូលចុងក្រោយថ្មីក្នុងត្រកូល V របស់ «vivo» បើកការកក់ហើយ! ត្រៀមខ្លួនទទួលយកបទពិសោធន៍ថ្មី ជាមួយការថតរូបកម្រិតអាជីពជាមួយនឹង «V70» និង «V70 FE»

03-04-2026 11:08

(ភ្នំពេញ)៖ vivo កម្ពុជាបាននាំយកនូវស៊េរីកំពូល V70 series ដែលឥឡូវនេះបានបើកបញ្ជាទិញជាមុនហើយ ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ។ ក្នុងស៊េរីថ្មីនេះជាជំនួយការដ៏ស័ក្តិសមបំផុត សម្រាប់ការថតរូបជាមួយមុខងារថ្មីៗ​ និងលក្ខណៈពិសេសជាច្រើន។

* សម្រាប់ vivo V70៖
- តម្លៃ $519 សម្រាប់ 8GB + 8GB (RAM ជំនួយ) l 256GB។
- បានសហការជាមួយ ZEISS នាំមកនូវកាមេរ៉ាគោល 50 MP ZEISS OIS និងកាមេរ៉ាក្រោយថ្មី 50MP ZEISS Super Telephoto រួមជាមួយ កាមេរ៉ា 50MP ZEISS សែលហ្វីជាក្រុម។
- មានសមត្ថភាព Zoom ចាប់ពី 3x Optical, 10x Digital និងអាចពង្រីកបានដល់ 100x ដែលអាចផ្តិតយករូបភាពកៀកបំផុតតាមតម្រូវការ។
- មានមុខងារវីដេអូ 4K 60 fps អាចជួយផ្តិតយកទិដ្ឋភាពច្បាស់ត្រជាក់ភ្នែក និងចលនារលូនឥតខ្ចោះ។
- បង្កើនសមត្ថភាពការថតរូបជាមួយបច្ចេកវិទ្យា AI ដ៏ទំនើបជាច្រើនរួមមាន AI Stage Mode, AI Magic weather​ និង AI Magic Landscape ជាដើម។

* សម្រាប់ vivo V70 FE៖
- តម្លៃ $399 សម្រាប់ 8GB + 8GB (RAM ជំនួយ) l 256GB។
- កាមេរ៉ាគោលបំពាក់នូវបច្ចេកវិទ្យាលែន 200MP ផ្ដល់នូវកម្រិតរូបភាពច្បាស់កម្រិតកំពូល និងទប់លំនឹងបានយ៉ាងល្អឥតខ្ចោះ ទោះបីជា Zoom ឬកាត់រូបភាព ក៏នៅតែច្បាស់ល្អ។
- កាមេរ៉ាសែលហ្វី 32 MP HD និងមានមុខងារវីដេអូកម្រិត 4K។
- បង្កើនសមត្ថភាពការថតរូបជាមួយបច្ចេកវិទ្យា AI ដ៏ទំនើបជាច្រើនរួមមាន AI Magic Weather, AI Magic Landscape និង AI Retouch ជាដើម។

ធ្វើការកក់ឥឡូវនេះនឹងទទួលបានកាដូបន្ថែមដ៏ពិសេស ជាមួយនឹងការធានាជួសជុល និងធានាលើអេក្រង់ពេញមួយឆ្នាំ! សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ Facebook របស់ vivo Cambodia៕