គិតត្រឹមត្រីមាសទី១ នៃដើមឆ្នាំ២០២៦ MG Cambodia បានលក់រថយន្តលើស ៦០០គ្រឿង មានការកើនឡើង ១៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥
03-04-2026 15:18
(ភ្នំពេញ)៖ ក្រុមហ៊ុន MG Cambodia នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ពីការចាប់ផ្តើមដ៏អស្ចារ្យសម្រាប់ដើមឆ្នាំ២០២៦ ដោយបំបែកកំណត់ត្រាការលក់រថយន្ត MG នៅកម្ពុជាបានលើស ៦០០គ្រឿង គិតត្រឹមត្រីមាសទី១នេះ ដែលមានការកើនឡើង ១៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ សមិទ្ធផលដ៏អស្ចារ្យនេះបានឆ្លុះបញ្ចាំងពីអត្រាកំណើនដ៏រឹងមាំរបស់ម៉ាកយីហោ MG នៅលើទីផ្សាររថយន្តថ្មីនៅកម្ពុជា។
នេះគឺជាទិន្នន័យដ៏គួរឱ្យកត់សម្គាល់ដែលបានកើតឡើងដោយសារលទ្ធផលនៃការឆ្លើយតបលើការគាំទ្រពីសំណាក់អតិថិជនរបស់ MG នៅកម្ពុជាលើរថយន្តគ្រប់ម៉ូឌែលរបស់ខ្លួនរួមទាំងរថយន្តប្រភេទ SUV, ប្រភេទSedan, រថយន្ត Hybrid និងរថយន្តអគ្គិសនីសុទ្ធផងដែរ។ ការលក់ចេញដ៏ច្រើននេះគឺបានបង្ហាញពីតម្រូវការកើនឡើងរថយន្ត MG ដែលជាដំណោះស្រាយលើការធ្វើដំណើរជាមួយរថយន្តទំនើបៗ ដែលរួមបញ្ចូលគ្នានូវភាពច្នៃប្រឌិតនៃការរចនា, ប្រសិទ្ធភាពនៃការស៊ីប្រេងឥន្ធនៈ, គុណភាពល្អ, មានសេវាកម្មក្រោយពេលលក់ល្អនិងមានតម្លៃសមរម្យ។
ក្នុងលទ្ធផលដ៏ល្អសម្រាប់ការលក់ចេញរបស់ MG ក្នុងត្រីមាសទី១នេះ គឺត្រូវបានជំរុញនិងទទួលបានការគាំទ្រខ្លាំងលើម៉ូដែល Best-selling SUV របស់ខ្លួនមានដូចជា៖ MG ZS តម្លៃចាប់ពី ២៥,២០០ដុល្លារ , MG RX5 និង MG HS Hybrid ដែលបន្តទាក់ចិត្តដល់អតិថិជនគោលដៅដែលមានតម្រូវការរថយន្តប្រើលក្ខណៈគ្រួសារ និងអ្នកបើកបរក្នុងទីក្រុងដែលស្វែងរកផាសុកភាព បច្ចេកវិទ្យាទំនើប និងប្រសិទ្ធភាពស៊ីប្រេងឥន្ធនៈទាប ជាពិសេសរថយន្តមានតម្លៃល្អ។
មិនតែប៉ុណ្ណោះរថយន្តប្រភេទ Sedan របស់ MG មានដូចជាម៉ូឌែល MG7 និង MG GT បែបស្ព័រក៏ជាផ្នែកមួយជួយជម្រុញឱ្យ MG ទទួលបានលទ្ធផលល្អបែបនេះផងដែរ។ រថយន្ត sedan ទាំង ២ម៉ូឌែលនេះបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អតិថិជនបែនយុវវ័យដែលកំពុងស្វែងរករថយន្តបែបស្ព័រ មានភាពទាន់សម័យ និងPerformance ល្អសម្រាប់ការបើកបរប្រចាំថ្ងៃ។
លើសពីនេះ រថយន្តប្រភេទ SUV 7 កៅអីម៉ូឌែល MG D60 ក៏នៅតែជាជម្រើសដ៏ល្អសម្រាប់គ្រួសារមានសមាជិកច្រើន ដោយ MG បានរចនារថយន្តនេះឡើងគឺពិតជាស័ក្តសមបំផុត ទាំងភាពធំទូលាយ មានផាសុកភាពខ្ពស់ និងតម្លៃសមរម្យត្រឹមតែ ៣៧,៩៩០ដុល្លារ ប៉ុណ្ណោះ ខណៈរថយន្តប្រភេទ SUV 7-កៅអីរបស់ក្រុមហ៊ុនផ្សេងៗគឺមានតម្លៃខ្ពស់ជាង MG D60 នេះ។
ទន្ទឹមនឹងនេះ រថយន្តប្រភេទអគ្គិសនីរបស់ MG ក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង លើម៉ូឌែល MG Cyberster ប្រភេទរថយន្តស្ព័រទ្វារ២ដែលតំណាងឱ្យចក្ខុវិស័យដ៏រីកចម្រើននិងនិមិត្តសញ្ញានៃរថយន្តបែបអនាគតដែលបង្ហាញពីបច្ចេកវិទ្យាអគ្គិសនីដ៏ទំនើបចុងក្រោយ ជាមួយការផ្តល់ជូនតម្លៃកាន់តែពិសេស $6x,xxx ប៉ុណ្ណោះ។
សរុបមកលទ្ធផលដ៏អស្ចារ្យនេះ មិនត្រឹមតែទទួលបានការគាំទ្រខ្លាំងលើការរចនា និង Performance រថយន្តរបស់ MG ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើន និងបង្ហាញនូវទំនុកចិត្តដ៏រឹងមាំរបស់អតិថិជនលើការប្រើប្រាស់ និងទទួលបាននូវសេវាកម្មក្រោយពេលលក់ល្អ (Aftersales Service) ផងដែរ ព្រោះសេវាកម្មថែទាំនិងជួសជុលក្រោយពេលលក់គឺមានសារៈសំខាន់ណាស់សម្រាប់រថយន្តថ្មីដែលមានបច្ចេកវិទ្យាទំនើបៗ ដូច្នេះហើយទើបក្រុមហ៊ុន MG Cambodia បានបន្តវិនិយោគលើការពង្រីងបណ្តាញសេវាកម្ម ដើម្បីបន្តផ្តល់នូវបទពិសោធន៍កាន់តែល្អដល់អតិថិជនរបស់ខ្លួន ដោយធានាបាននូវទំនុកចិត្តខ្ពស់ និងការពេញចិត្តរយៈពេលវែងសម្រាប់អ្នកប្រើប្រាស់ទាំងអស់។
ថ្មីៗនេះ ក្រុមហ៊ុន MG Cambodia បានបើកដំណើរនូវមជ្ឈមណ្ឌលសេវាកម្មថែទាំនិងជួសជុលរថយន្ត MG នៅក្នុងខេត្តបាត់ដំបង ដើម្បីធានាថាអតិថិជនដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា អាចទទួលបានសេវាកម្មថែទាំនិងសេវាកម្មជួសជុលផ្សេងៗយ៉ាងស្តង់ដារ បានយ៉ាងងាយស្រួល និងមានទំនុកចិត្ត។ បច្ចុប្បន្ននេះMG បានដំណើរការមជ្ឈមណ្ឌលសេវាកម្មជួសជុលរថយន្តចំនួន4សាខាទូទាំងប្រទេសកម្ពុជា រួមមានដូចជា៖ មជ្ឈមណ្ឌលសេវាកម្ម MG នៅសាខាទឹកថ្លា, សាខាផ្លូវ50ម៉ែត្រ, សាខាខេត្តសៀមរាប និង សាខាខេត្តបាត់ដំបង។ជារួម ទីតាំងដែលមានអគារ showroom របស់ MG គឺមានមជ្ឈមណ្ឌលសេវាកម្មថែទាំនិងជួសជុលផងដែរ។
ក្រុមហ៊ុន MG Cambodia នៅតែបន្តប្តេជ្ញាក្នុងការរក្សានូវកំណើននៃការលក់នេះពេញមួយឆ្នាំ២០២៦ និងនាពេលអនាគត តាមរយៈការដាក់លក់នូវម៉ូឌែលរថយន្តថ្មីៗប្រភេទ Hybrid ដែលជាជម្រើសដ៏ឆ្លាតវៃប្រកបដោយភាពច្នៃប្រឌិតដែលផ្តល់នូវការសន្សំសំចៃប្រេងឥន្ធនៈ និងមិនចាំបាច់សាកថ្មឡើយ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏នឹងបន្តពង្រីកបណ្តាញរបស់ខ្លួនតាមបណ្តាខេត្តផ្សេងៗឱ្យកាន់តែទំលំទូលាយ និងផ្តល់តម្លៃរថយន្តកាន់តែពិសេសដល់អតិថិជនរបស់ខ្លួន៕






