Pep ចង់ឃើញម្ចាស់ពាន Ballon dÓr 2024 បន្តលេងនៅ Man City ស្របពេលកិច្ចសន្យានឹងផុតកំណត់រដូវកាលនេះ

04-04-2026 10:29

(បរទេស)៖ លោក Pep Guardiola អ្នកចាត់ការទូទៅក្លិប Manchester City បានថ្លែងថា រូបលោកមិនសប្បាយចិត្ត ឡើយ នៅពេលឃើញកីឡាករចាកចេញ ដ្បិតលោកសង្ឃឹមថា ខ្សែបម្រើ Rodri នឹងបន្តលេងជាមួយមេឃខៀវទៀត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នៅអំឡុងពេលលីគសម្រាក ដើម្បីកីឡាករបានចូលរួមជាមួយជម្រើសជាតិកាលពីខែមីនា អតីតកីឡាករក្លិប Atletico Madrid ខាងលើបានបង្ហើបថា រូបលោកបានកំពុងពិចារណាក្នុងការចាកចេញពី Etihad ដើម្បីមកចូលរួមជាមួយ Real Madrid ដោយ Rodri ម្ចាស់ពានបាល់មាស Ballon dÓr កាលឆ្នាំ២០២៤ បានថ្លែងថា «អ្នកមិនអាចបោះបង់ឱកាសលេងឱ្យក្លិបល្អបំផុតលើលោកបានឡើយ»

Rodri វ័យ ២៩ឆ្នាំ និងជាប្រធានក្រុមជម្រើសជាតិគោជល់អេស្ប៉ាញផងនោះ បានបង្ហាញខ្លួន ២៩៣ប្រកួតមកហើយជាមួយ City គិតចាប់តាំងពីចូលរួមក្នុងឆ្នាំ២០១៩ និងឈ្នះពានធំៗបានចំនួន ១២ទៀតផង មុនពេលកិច្ចសន្យាចាស់ នឹងអស់សុពលភាពនាបំណាច់រដូវកាលឆ្នាំ២០២៥-២៦។

លោក Pep អ្នកចាត់ការទូទៅ Man City សញ្ជាតិអេស្ប៉ាញក៏បានទទួលស្គាល់ថា «គ្មានកីឡាករណាម្នាក់សុខចិត្តបោះបង់ឱកាសមាសលេងឱ្យក្លិបធំ Real Madrid នេះឡើយ។ ខ្ញុំតែងតែប្រាថ្នាចង់ឱ្យ Rodri បន្តលេងជាមួយពួកយើងទៀតយូរប៉ុណ្ណាតាមដែលអាចធ្វើទៅបាន ព្រោះគាត់ជាកីឡាករដ៏ល្អមួយរូបក្នុងក្រុម»