Chisora ចាញ់ក្រោមកណ្តាប់ដៃរបស់ Wilder ដោយពិន្ទុមិនឯកច្ឆន្ទ ពីការឡើងសង្វៀនលើកទី៥០ ដូចគ្នា
05-04-2026 10:09
(បរទេស)៖ កីឡាករប្រដាល់ទម្ងន់ធ្ងន់ Derek Chisora បានបរាជ័យក្រោមកណ្តាប់ដៃរបស់ Deontay Wilder ទាំងមិនអស់ចិត្តនៃជំនួបមិត្តភាពអន្តរជាតិ ចំនួន ១២ទឹកពេញនៅឯសង្វៀន London’s 02 Arena កាលពីរាត្រីថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២៦។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា នេះជាការឡើងប្រកួតជាលក្ខណៈអាជីពលើកទី៥០ ដូចគ្នាសម្រាប់កីឡាករទាំងពីរ ដែលត្រូវបានគិតថា អាចជាជំនួបលើកចុងក្រោយដែលពួកគេនឹងចូលនិវត្តន៍ទៀតផង។
ជើងខ្លាំងចាស់វស្សាសញ្ជាតិអង់គ្លេស Chisora វ័យ ៤២ឆ្នាំ ត្រូវបាន Wilder សញ្ជាតិអាមេរិកវាយអុកគូថលើទីលាន និងត្រូវបានបញ្ជូនទៅផ្នែកម្ខាងនៃសង្វៀនផងដែរក្នុងទឹកទី៨ ពីការតស៊ូចំនួន ១២ទឹកពេញ និងត្រូវបានចៅក្រមទាំង៣ ដាក់ពិន្ទុឱ្យ Wilder ឈ្នះ ១១៥-១១១ និង ១១៥-១១៣ ស្របពេលចៅក្រមទាំង២ បានដាក់ពិន្ទុឱ្យ Chisora ឈ្នះ ១១៥-១១២។
គួរបញ្ជាក់ផងថា ជំនួបរវាងកីឡាករទាំងពីរ គឺពោរពេញដោយការពិន័យ និងព្រមាន នៅពេលដែល Chisora ស្ទើរតែផ្តួលគូប្រជែង Wilder វ័យ ៤០ឆ្នាំសន្លប់ទៅហើយក្នុងទឹកទី៥ ក៏ប៉ុន្តែអតីតជើងឯកពិភពលោករូបនេះ នៅអាចទប់បាន និងស្រោចស្រង់ស្ថានការណ៍ដ៏លំបាកត្រឡប់មកវិញ តាមរយៈទទួលបានជ័យជម្នះទាំងប្រកៀកប្រកិតបែបនេះ៕





