និយ័តករគណនេយ្យ និងសវនកម្ម ចេញសេចក្តីជូនដំណឹងស្តីពីកាតព្វកិច្ចនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥
06-04-2026 12:18
(ភ្នំពេញ)៖ និយ័តករគណនេយ្យ តិចនិងសវនកម្ម (ន.គ.ស.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានសេចក្តីជូនដំណឹង ស្តីពីកាតព្វកិច្ចនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ មកនិយ័តករគណនេយ្យនិងសវនកម្ម ដែលតម្រូវឱ្យសហគ្រាស និងអង្គភាព ដែលមិនរងសវនកម្មឯករាជ្យ ត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមក ន.គ.ស. មិនឱ្យហួសថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។ សហគ្រាស និងអង្គភាព ដែលទទួលបានការអនុញ្ញាតឱ្យបិទបញ្ជី គណនេយ្យខុសពីថ្ងៃទី៣១ ខែធ្នូ ត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមក ន.គ.ស. មិនឱ្យហួសរយៈពេល ៣ខែ និង២០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទបិទបញ្ជីគណនេយ្យ។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់និយ័តករគណនេយ្យ និងសវនកម្ម៖





