ក្រោយផ្តួល Chisora ដោយពិន្ទុរួចមក Wilder ថាចង់ជួបជើងខ្លាំង Joshua វិញម្តង

06-04-2026 14:00

(បរទេស)៖ កីឡាករប្រដាល់ទម្ងន់ធ្ងន់ Deontay Wilder ថាចង់ប្រឈមមុខនឹងជើងខ្លាំងអង់គ្លេសម្នាក់ទៀតគឺ Anthony Joshua និងបានប្រលយថា «let’s do it» ក្រោយពេលកីឡាករសញ្ជាតិអាមេរិកខាងលើយកឈ្នះពិន្ទុ Derek Chisora ដោយពិន្ទុមិនឯកច្ឆន្ទកាលពីថ្ងៃសៅរ៍រួចមក។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Joshua អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ២សម័យកាល ក៏មានវត្តមាននៅក្នុងកីឡដ្ឋាន London’s 02 Arena ដើម្បីគាំទ្រដោយផ្ទាល់មិត្តរួមជាតិ Chisora ដោយបានចាញ់ពិន្ទុ ទាំងប្រផិតប្រផើយ ក្នុងប្រកួត ១២ទឹក។

Joshua វ័យ ៣៦ឆ្នាំ បានបន្តឃ្លាតឆ្ងាយពីសង្វៀនប្រដាល់សកល ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដោយបានសម្លាប់មិត្តសំឡាញ់របស់លោក ២នាក់នៅប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ គ្រាដែលរូបនៅមានរបួសមិន ទាន់សះស្បើយ ១០០% ផងដែរ។

ទោះជាយ៉ាងណា Wilder វ័យ ៤០ឆ្នាំដែលធ្លាប់ជាម្ចាស់ខ្សែក្រវាត់ពិភពលោកផងដែរនោះ បានដើរមកជិត Joshua និងបានពោលថា «តស់ពួកយើងធ្វើវាទៅ» និងបានបោះសំដីថា «គាត់ប្រហែលខ្លាចហើយ» និងដើរចេញបាត់ទៅ។

Wilder បានបន្ថែមថា «ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ដោយប៉ះកីឡាកររូបណាក៏បានដែរ មិនឆាប់ និងយូរប៉ុណ្ណា ខ្ញុំស្វាគមន៍ជានិច្ច។ គ្រប់គ្នាអាចហៅខ្ញុំថា Mr Clean ក៏ព្រោះតែខ្ញុំមិនចាញ់ក្នុងប្រភេទទម្ងន់នេះ។ ប្រភេទទម្ងន់នេះ គឺពុំអាចអត់វត្តមាន Deontay Wilder បានទេ»