យល់ដឹងកីឡា៖ ប្រាក់រង្វាន់ជើងឯកបាល់ទាត់ពិភពលោក World Cup គិតត្រឹមឆ្នាំ១៩៨២ ដល់បច្ចុប្បន្ន
07-04-2026 12:48
(បរទេស)៖ ក្រៅពីមានពានប្រចាំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ហើយនោះ សហព័ន្ធ FIFA ក៏មានរង្វាន់លួងចិត្តជាសាច់ប្រាក់ទៀតផងដែរ ដោយសូមលើកយកតែត្រឹមឆ្នាំ១៩៨២ ដល់បច្ចុប្បន្នមកជម្រាបជូន តាមរយៈគេហទំព័រ si.com តែប៉ណ្ណោះដោយគិតជា «លានដុល្លារ» មានដូចខាងក្រោម៖
ឆ្នាំ១៩៨២ អ៉ីតាលី ទទួលបាន ១.៤
ឆ្នាំ១៩៨៦ អាហ្សង់ទីន ទទួលបាន ២.២
ឆ្នាំ១៩៩០ អាល្លឺម៉ង់ខាងលិច ទទួលបាន ៣.៥
ឆ្នាំ១៩៩៤ ប្រេស៊ីល ទទួលបាន ៤.៥
ឆ្នាំ១៩៩៨ បារាំង ទទួលបាន ៦.៤
ឆ្នាំ២០០២ ប្រេស៊ីល ទទួលបាន ៨.៥
ឆ្នាំ២០០៦ អ៉ីតាលី ទទួលបាន ១២.២
ឆ្នាំ២០១០ អេស្ប៉ាញ ទទួលបាន ៣០.១
ឆ្នាំ២០១៤ អាល្លឹម៉ង់ ទទួលបាន ៣៥.១
ឆ្នាំ២០១៨ បារាំង ទទួលបាន ៣៨.១
ឆ្នាំ២០២២ អាហ្សង់ទីន ទទួលបាន ៤២.២
ឆ្នាំ២០២៦ ............. ទទួលបាន ៥០៕



