ការវះកាត់ដុំសាច់សួត ដោយប្រើមនុស្សយន្ត Da Vinci Xi លើអ្នកជំងឺវ័យ៧៨ឆ្នាំដែលមានទម្ងន់ត្រឹមតែ ៣៥គីឡូក្រាម ទទួលជោគជ័យ

07-04-2026 17:15

(វៀតណាម)៖ អ្នកជំងឺវ័យ៧៨ឆ្នាំ មានដុំសាច់ពីរ ហើយសួតស្អិតជាប់នឹងប្រហោងទ្រូងតូចចង្អៀត ដោយសារតែផលវិបាកនៃជំងឺរបេងសួតពីមុន គឺជាកត្តាដែលពិបាកក្នុងការវះកាត់។ ប៉ុន្តែការវះកាត់បានអនុវត្តដោយជោគជ័យ និងមានប្រសិទ្ធខ្ពស់នៅមន្ទីរពេទ្យ FV ដោយប្រើមនុស្សយន្ត Da Vinci Xi ដែលមិនត្រឹមតែជួយអ្នកជំងឺឱ្យយកឈ្នះលើការវះកាត់ធំប៉ុណ្ណោះទេ ថែមទាំងបានអ្នកជំនាញអន្តរជាតិអោយតម្លៃខ្ពស់បច្ចេកទេសវះកាត់ដោយមនុស្សយន្តទំនើប។

* មនុស្សយន្ត da Vinci ដោះស្រាយបញ្ហា៖ ដុំសាច់ពីរ ភ្នាសសួតស្អិត និងរាងកាយដែលខ្សោយខ្លាំង
អ្នកស្រី N.T.G. វ័យ៧៨ ឆ្នាំ រស់នៅក្នុងខេត្តតៃនិញ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺមហារីកសួតនៅផ្នែកខាងលើ និងខាងក្រោមនៃសួតខាងស្តាំ។ ការលំបាកមិនត្រឹមតែស្ថិតនៅទីតាំង និងភាពស្មុគស្មាញនៃដុំសាច់ប៉ុណ្ណោះទេ វាក៏ស្ថិតនៅលើស្ថានភាពរាងកាយទន់ខ្សោយរបស់អ្នកជំងឺផងដែរ ដោយមានទម្ងន់ត្រឹមតែ ៣៥គីឡូក្រាម ប្រហោងទ្រូងរបស់គាត់តូចចង្អៀត ហើយសួតរបស់គាត់ស្អិតជាប់នឹងជញ្ជាំងទ្រូងដោយសារតែជំងឺរបេងសួតដែលបានព្យាបាលពីមុន។

អនុបណ្ឌិតវេជ្ជបណ្ឌិតឯកទេសII លឿងង៉ុកទ្រុង ប្រធានផ្នែកវះកាត់សរសៃឈាម និងអន្តរាគមន៍សរសៃឈាម ពិនិត្យអ្នកជំងឺដោយផ្ទាល់ បានឱ្យដឹងថា នៅក្នុងការវះកាត់ចោះបែបប្រពៃណី នេះត្រូវបានចាត់ទុកថាជាករណីដ៏លំបាកមួយ ពីព្រោះឧបករណ៍ទាំងនេះមានភាពបត់បែនមានកំណត់នៅក្នុងកន្លែងចង្អៀត នៅពេលបំបែកភាពស្អិតនៃសួត អ្នកជំងឺអាចជួបប្រទះការខូចខាតសរសៃឈាម និងមានហានិភ័យខ្ពស់នៃផលវិបាកក្រោយការវះកាត់។
«ចំពោះអ្នកជំងឺវ័យចំណាស់ម្នាក់ដែលមានរាងកាយតូច ទន់ខ្សោយ និងឆ្អឹងជំនីរតូចចង្អៀតបែបនេះ ការវះកាត់ដោយមនុស្សយន្ត គឺជាគន្លឹះក្នុងការដោះស្រាយបញ្ហាដ៏លំបាកនេះ ដែលទាំងការវះកាត់ចោះ និងការវះកាត់បើកចំហ មិនអាចសម្រេចបានជាមួយនឹងកម្រិតភាពជាក់លាក់ដូចគ្នានោះទេ»អនុបណ្ឌិតវេជ្ជបណ្ឌិតឯកទេសII លឿងង៉ុកទ្រុង បានពន្យល់បន្ថែម។
* អ្នកជំនាញអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគ្រឿងបរិក្ខារ និងទេពកោសល្យរបស់វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ FV
នៅថ្ងៃទី២ ខែកុម្ភៈ អ្នកស្រី G បានទទួលការវះកាត់។ ដោយមានជំនួយពីមនុស្សយន្ត da Vinci លោកវេជ្ជបណ្ឌិត ទ្រុង បានវះស្នាមតូចចំនួន៤ មានប្រវែងប្រហែល ៨មីលីម៉ែត្រ នៅលើជញ្ជាំងទ្រូង ដៃរ៉ូបូតត្រូវបានបញ្ចូលទៅក្នុងខ្លួនអ្នកជំងឺ ដើម្បីចូលទៅកាន់ទីតាំងដុំសាច់។ ក្រុមគ្រូពេទ្យបានចំណាយពេលជាងមួយម៉ោងដើម្បីវះកាត់ និងញែកស្រទាប់ជាលិកានីមួយៗចេញ មុនពេលអាចចូលទៅដល់ដុំសាច់បាន។
នៅក្រោមរូបភាពច្បាស់ និងពង្រីកពីប្រព័ន្ធមនុស្សយន្ត លោកវេជ្ជបណ្ឌិត ទ្រុង បានគ្រប់គ្រងដៃរ៉ូបូតដោយប្រើចុងវះកាត់តូចបំផុត ប្រហែល១ សង់ទីម៉ែត្រ និងអាចបង្វិលបាន ៥៤០ដឺក្រេ ដោះស្រាយសរសៃឈាមជុំវិញដុំសាច់ដោយជោគជ័យ។
ការវះកាត់មានរយៈពេលប្រហែល ៣ ម៉ោង ដុំសាច់ត្រូវបានយកចេញយ៉ាងស្អាតជាមួយនឹងការបាត់បង់ឈាមតិចតួចបំផុតដែលជាលទ្ធផលដ៏សំខាន់ជាពិសេសសម្រាប់អ្នកជំងឺវ័យចំណាស់ និងអ្នកជំងឺទន់ខ្សោយ។

ផ្ទុយពីការព្រួយបារម្ភអំពីការវះកាត់ធំក្នុងអាយុ ៧៨ឆ្នាំ លោកស្រី G. បានជាសះស្បើយយ៉ាងឆាប់រហ័ស បានដឹងខ្លួនឡើងវិញក្នុងថ្ងៃតែមួយ ហើយត្រូវបានបញ្ជូនទៅបន្ទប់ធម្មតាមួយបន្ទាប់ពីការថែទាំក្រោយការវះកាត់មួយយប់។ បួនថ្ងៃក្រោយមក លោកស្រីបានចេញពីមន្ទីរពេទ្យក្នុងស្ថានភាពល្អ។

អ្នកស្រី N.T.G. បានថ្លែងថា គាត់ជឿជាក់ និងមានអារម្មណ៍ធូរស្រាលក្នុងការប្រគល់ស្ថានភាពសុខភាពរបស់គាត់ទៅឲ្យក្រុមគ្រូពេទ្យ ទ្រុង។ ក្រោយពីការវះកាត់រួច គាត់មានអារម្មណ៍ថាសុខភាពរបស់គាត់បានប្រសើរឡើងគួរឲ្យកត់សម្គាល់។

វេជ្ជបណ្ឌិត Suparauk Geanphun អ្នកឯកទេសវះកាត់ទ្រូងឈានមុខគេម្នាក់មកពីប្រទេសថៃ បានសរសើរទេពកោសល្យរបស់វេជ្ជបណ្ឌិតវៀតណាម។

លោកបាននិយាយថា «វេជ្ជបណ្ឌិត ទ្រុង មានទំនុកចិត្តយ៉ាងខ្លាំង ហើយលទ្ធផលគឺល្អឥតខ្ចោះ។ នេះជាករណីដ៏លំបាកមួយ សូម្បីតែខ្ញុំក៏មិនប្រាកដថាខ្ញុំអាចធ្វើបានល្អជាងនេះក្នុងស្ថានភាពនេះដែរ»

ពីនេះ លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគ្រឿងបរិក្ខារនៅមន្ទីរពេទ្យ FV ផងដែរ ដោយបានលើកឡើងថា «ប្រព័ន្ធបន្ទប់វះកាត់ ឧបករណ៍ និងឧបករណ៍វេជ្ជសាស្ត្រទាំងអស់សុទ្ធតែស្របតាមស្តង់ដារអន្តរជាតិ»

* FV ប្រើប្រាស់មនុស្សយន្ត da Vinci Xi យ៉ាងទូលំទូលាយសម្រាប់នីតិវិធីវះកាត់ស្មុគស្មាញ
ប្រព័ន្ធមនុស្សយន្ត da Vinci Xi គឺជាជំនាន់មនុស្សយន្តឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងកាមេរ៉ាថតរូបភាព 3D ដែលមានគុណភាពបង្ហាញខ្ពស់ និងដៃដែលអាចបត់បែនបាន ប្រឆាំងរំញ័រដាច់ខាត។នេះអនុញ្ញាតឱ្យគ្រូពេទ្យវះកាត់ធ្វើការវះកាត់បានយ៉ាងច្បាស់លាស់នៅទីតាំងតូចចង្អៀត និងជ្រៅ។

យោងតាមលោកវេជ្ជបណ្ឌិត ទ្រុង មនុស្សយន្ត da Vinci Xi អាចដោះស្រាយអន្តរាគមន៍ភាគច្រើនបាន ចាប់ពីការវះកាត់សួតសម្រាប់ជំងឺមហារីក កណ្តាលទ្រូង ដុំសាច់ក្រពេញទីមូស…លឿន និងត្រឹមត្រូវ។