សាលារៀនមានកម្មវិធីសិក្សាស្តង់ដារអន្តរជាតិ មកពីអង់គ្លេសដែលទទួលស្គាល់ជាង ១០០ប្រទេស ទូទាំងពិភពលោក នឹងបង្ហាញវត្តមានក្នុងក្រុងស្វាយរៀង ឆាប់ៗនេះ
08-04-2026 09:19
(ភ្នំពេញ)៖ ជាការពិតណាស់មាតាបិតាគ្រប់ចង់ឱ្យកូនៗរបស់ខ្លួនទទួលបានការអប់រំដ៏ល្អប្រសើរ និងក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពលដែលជួយជំរុញសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិឱ្យរីកចម្រើន។
ជាក់ស្តែង នៅដើមខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះ សាលារៀនអន្តរជាតិវ៉េស្ទឡាញន៍ នឹងបើកប្រតិបត្តិការរបស់ខ្លួននៅក្រុងស្វាយរៀង ព្រមទាំងផ្តល់សេវាកម្មអប់រំលើកម្មវិធីចំណេះទូទៅជាតិ កម្មវិធីចំណេះទូទៅអន្តរជាតិPearson Edexcel មកពីចក្រភពអង់គ្លេសដែលមានសិស្សសិក្សាជាង ២លាននាក់ នៅក្នុង ១០០ប្រទេស និងបង្រៀនបីភាសា(ខ្មែរ អង់គ្លេស ចិន) សម្រាប់កុមារ និងយុវជនចាប់ពីអាយុ២ឆ្នាំកន្លះឡើង។ កម្មវិធីសិក្សាត្រូវបានរៀបចំឡើងស្រមតាមស្តង់ដាមធ្យមសិក្សា IGCSE, IA Levels របស់ប្រទេសអង់គ្លេស ដើម្បីធានាថាសិស្សមានគុណវុឌ្ឍិគ្រប់គ្រាន់សំរាប់ការបន្តការសិក្សានៅក្នុងប្រទេស និងក្រៅប្រទេស។
កម្មវិធីចំណេះទូទៅអន្តរជាតិ Pearson Edexcel មិនមែនបង្រៀនតែភាសាអង់គ្លេសសម្រាប់ការសន្ទនាប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តោតសំខាន់លើជំនាញវិទ្យាសាស្រ្តពិតដូចជាគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា ។ បំណិនទាំងនេះផ្តល់នូវគ្រឹះដ៏រឹងមាំ ដើម្បីជំរុញកូនៗរបស់លោកអ្នកទទួលជោគជ័យក្នុងការសិក្សា និងពិភពការងារ។
លើសពីនេះ វិញ្ញាបនបត្រដែលកូនៗរបស់លោកអ្នកទទួលបាននៅសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ មិនត្រឹមតែមានតម្លៃនិងសិក្សានៅគ្រឹះស្ថានអប់រំក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែទទួលស្គាល់ជាអន្តរជាតិ ព្រមទាំងអាចបន្តការនៅសាកលវិទ្យាល័យល្បីៗនៅជុំវិញពិភពលោកបានយ៉ាងងាយស្រួលមាន៖ចក្រភពអង់គ្លេស (UK) សហរដ្ឋអាមេរិក (USA) ប្រទេសកាណាដា (Canada) ប្រទេសអូស្ត្រាលី (Australia) និង តំបន់អឺរ៉ុប (Europe) ។
គួរបញ្ជាក់ថា Pearson Edexcel គឺជាស្ថាប័នផ្តល់កម្មវិធីសិក្សាអន្តរជាតិ និងរៀបចំការប្រឡងអន្តរជាតិដែលមានស្តង់ដារខ្ពស់ទទួលស្គាល់ជាសកល និងមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុង ចក្រភពអង់គ្លេស ព្រមទាំងមានប្រវត្តិជាង១៧៥ឆ្នាំ។
ទន្ទឹមនឹងនេះ សាលារៀនបន្ថែមសេវាកម្មគាំទ្រសម្បូរបែប បរិក្ខារសិក្សាទំនើបដើម្បីជួយជំរុញការរៀន និងបង្រៀនរបស់សិស្សានុសិស្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សាលារៀនបញ្ចូលកម្មវិធីសិក្សាអមអន្តរជាតិចំនួន៣៖ ទី១ កម្មវិធីអភិវឌ្ឍសង្គមនិងអារម្មណ៏មកពីសហរដ្ឋអាមេរិក ទី២ កម្មវិធីបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុនិងសហគ្រិនភាព មកពីប្រទេសសិង្ហបុរី និងទី៣ កម្មវីធីបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងឌីជីថល មកពីសហរដ្ឋអាមេរិក។
សូមជាម្រាបថា សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ជាបុត្រសម្ព័ន្ធនៃបណ្តាញគ្រឹះស្ថានអប់រំ វេឡាញ អេឌ្យូខេសិន គ្រុប ដែលបង្កើតឡើងក្នុងឆ្នាំ២០០៨ មាន១៦សាខារាជធានី-ក្រុង និងមានសិស្សកំពុងសិក្សាចំនួន១៧ ០០០ នាក់។
សម្រាប់លោកអ្នកមានបំណងសាកសួរព័ត៌មានបន្ថែម សូមទាក់ទងសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងស្វាយរៀង ស្ថិននៅបណ្តោយផ្លូវ២០៩ សង្កាត់ស្វាយរៀង លេខទូរស័ព្ទលេខ 092 280 168 | 015 687 123 តេឡេក្រាម https://t.me/Customerservice_WLS_SVR ទីតាំងសាលរៀនhttps://shorturl.at/RLrLk ៕





