តើអាគុយ Solid-State របស់ BYD ខ្លាំងកម្រិតណា? ហេតុអ្វីអ្នកវិទ្យាសាស្ត្រកម្រិតខ្ពស់ប្រាប់ថា ត្រូវរង់ចាំដល់ឆ្នាំ២០៣០ ទើបមានលក់ទូលំទូលាយ?
08-04-2026 11:34
(បរទេស)៖ អ្នកវិទ្យាសាស្ត្រកម្រិតខ្ពស់របស់ BYD បានបង្ហាញពីវឌ្ឍនភាពនៃអាគុយ Solid-State ដែលជាក្តីសង្ឃឹមថ្មីសម្រាប់វិស័យ EV ហើយអ្វីដែលកាន់តែពិសេស គឺការបង្ហាញខ្លួននៃអាគុយ Sodium-ion ដែលមានអាយុកាលសាកថ្មបានរហូតដល់ ១០,០០០វដ្ត។ តើមានបញ្ហាប្រឈមអ្វីខ្លះដែលធ្វើឱ្យអាគុយប្រភេទនេះ មិនទាន់អាចផលិតទ្រង់ទ្រាយធំបានភ្លាមៗ? ហើយរថយន្តម៉ូឌែលណាខ្លះនឹងទទួលបានបច្ចេកវិទ្យានេះមុនគេ?
លោក Lian Yubo អ្នកវិទ្យាសាស្ត្រកម្រិតខ្ពស់ផ្នែករថយន្តរបស់ក្រុមហ៊ុន BYD បានថ្លែងនៅក្នុងសិក្ខាសាលាស្តីពីគោលនយោបាយរថយន្តចិន ថាបច្ចេកវិទ្យាអាគុយរឹង (Solid-State Battery) បានឈានចូលដល់ «ដំណាក់កាលនៃរបកគំហើញដ៏សំខាន់ថ្មី» តែបែបនេះក្តី លោកក៏បានសង្កត់ធ្ងន់ថា ការដាក់ឱ្យប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មទ្រង់ទ្រាយធំ នៅតែត្រូវបានរារាំងដោយលក្ខខណ្ឌបច្ចេកទេស និងកត្តាឧស្សាហកម្មមួយចំនួន។
របកគំហើញ និងបញ្ហាប្រឈមផ្នែកបច្ចេកទេសនេះ លោក Lian បានពន្យល់ថា ទោះបីជាការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ទទួលបានជោគជ័យក៏ដោយ ប៉ុន្តែការផ្លាស់ប្តូរពីខ្សែច្រវ៉ាកផលិតកម្មសាកល្បង (Pilot Line) ទៅកាន់ការបំពាក់លើរថយន្តរាប់លានគ្រឿង នៅតែជួបប្រទះបញ្ហាស្មុគស្មាញ ដោយមានដូចជា បញ្ហាផ្នែកវិស្វកម្មមានភាពស្មុគស្មាញនៃការផលិត និងការគ្រប់គ្រងគុណភាពឱ្យមានស្ថិរភាព ការគ្រប់គ្រងថ្លៃដើមក្នុងការផលិតអាគុយប្រភេទនេះនៅមានតម្លៃខ្ពស់ខ្លាំងនៅឡើយ។
ក្នុងក៏មានចំណុចខ្សោយផ្នែកសម្ភារៈ ស្ថិតលើបញ្ហាស្ថិរភាពនៅចំណុចប៉ះរវាងសារធាតុរឹង (Solid-solid interface) និងការទប់ស្កាត់ការកកើតឡើងនៃ Lithium Dendrites ដែលអាចប៉ះពាល់ដល់សុវត្ថិភាព។ យុទ្ធសាស្ត្រអភិវឌ្ឍន៍ខ្សែច្រវ៉ាកការផលិតអ្នកវិទ្យាសាស្ត្ររូបនេះបានលើកឡើងថា ឧស្សាហកម្មអាគុយមិនគួរផ្តោតតែលើការកែលម្អសម្ភារៈនោះទេ ប៉ុន្តែត្រូវបង្កើតភាពប្រកត់វិជ្ជានៃការអភិវឌ្ឍន៍មានដូចជា «តម្រូវការអ្នកប្រើប្រាស់ (គោលដៅរថយន្ត តម្រូវការប្រព័ន្ធ និងការរចនារូបរាងអាគុយ)»។
អ្នកវិទ្យាសាស្ត្រកម្រិតខ្ពស់ផ្នែករថយន្តរបស់ក្រុមហ៊ុន BYD រូបនេះ ក៏បានបង្ហាញការជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តចូលរួមដោយផ្ទាល់ក្នុងការកំណត់លក្ខណៈបច្ចេកទេសអាគុយ ដើម្បីធានាបាននូវ លក្ខខណ្ឌចម្ងាយបើកបរ (Range) និងអាយុកាលប្រើប្រាស់ (Lifespan) សមត្ថភាពសាកថ្មលឿន និងការបន្ស៊ាំជាមួយបរិស្ថាន (Environmental Adaptability) ជម្រើសសុវត្ថិភាពខ្ពស់ និងការគ្រប់គ្រងកម្ដៅ ឬហានិភ័យជាចម្បង (Thermal Management)។
ជាមួយគ្នានោះ ផែនការបន្តរបស់ក្រុមហ៊ុន BYD ដែលស្ថិតក្នុងជំហរមួយក្នុងការពន្លឿនការអភិវឌ្ឍអាគុយរឹងប្រភេទ Sulfide-based ដោយគ្រោងនឹងផលិតក្នុងកម្រិតតិចតួច (Small-batch) នៅឆ្នាំ២០២៧ ក៏ដោយ តែស្ថិតក្នុងស្ថានការណ៍នេះលោក Lian បញ្ជាក់ថា អាគុយរាវ (Liquid Lithium-ion) នៅតែបន្តវិវឌ្ឍ និងមិនបាត់បង់ទៅណាឡើយ។
ក្នុងពេលទន្ទឹមគ្នានេះក្រុមហ៊ុន BYD ក៏កំពុងអភិវឌ្ឍអាគុយប្រភេទ (Sodium-ion) ដែលមានអាយុកាលរហូតដល់ (១០,០០០វដ្ត) គឺសម្គាល់ទៅលើអាយុកាលប្រើប្រាស់ ឬការសាកថ្ម (Charge Cycles) ដើម្បីបម្រើឱ្យតម្រូវការរថយន្តដែលស្ថិតក្នុងតម្លៃសមរម្យ និងការប្រើប្រាស់បានយូរអង្វែង។
ជាការកត់សម្គាល់ បើយោងតាមគោលការណ៍របស់ BYD សម្រាប់ការអភិវឌ្ឍន៍អាគុយរឹង នឹងត្រូវបំពាក់ដំបូងលើរថយន្តលំដាប់ខ្ពស់ (High-end Models) ប្រហែលនៅឆ្នាំ២០២៧ ប៉ុន្តែការផលិតទ្រង់ទ្រាយធំសម្រាប់ទីផ្សារទូទៅ ត្រូវបានគេរំពឹងថានឹងកើតមានឡើងនៅក្រោយឆ្នាំ២០៣០ នៅពេលដែលការផលិតសម្រាប់ផ្គត់ផ្គង់មានភាពងាយស្រួលច្បាស់លាស់ និងតម្លៃដើមមានចំនួនសមស្រប៕



