បុរី «អ & អេហ្វ» ប្រកាសថា ពុំមានសកម្មភាពឆបោកតាមបណ្ដាញអ៉ីនធ័រណិត និងបទល្មើសខុសច្បាប់ណាមួយ កើតឡើងក្នុងបុរីឡើយ ក្រោយកម្លាំងចម្រុះចុះត្រួតពិនិត្យ
08-04-2026 11:40
(ភ្នំពេញ)៖ បុរី អ & អេហ្វ ក្រោយការត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងតឹងរឹង គម្រោងទាំងមូលត្រូវបានបញ្ជាក់ថា បានអនុលោមតាមស្តង់ដារក្នុងស្រុកគ្រប់ប្រការ ហើយទទួលបានលទ្ធផលជោគជ័យក្នុងការត្រួតពិនិត្យជាផ្លូវការ។ ថ្មីៗនេះ កម្លាំងចម្រុះនៃរាជធានីភ្នំពេញ បានចូលរួមបើកប្រតិបត្តិការចុះត្រួតពិនិត្យលើទីតាំងបុរី អ & អេហ្វ។
ប្រតិបត្តិការនេះបានផ្តោតសំខាន់ លើវិស័យមួយចំនួនរួមមាន បរិក្ខារសុវត្ថិភាព ការគ្រប់គ្រងបុគ្គលិក និងការអនុវត្តប្រតិបត្តិការឲ្យស្របតាមច្បាប់ជាធរមាន។ ការត្រួតពិនិត្យត្រូវបានអនុវត្តយ៉ាងម៉ត់ចត់ និងតឹងរឹង ដោយគោរពតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្តង់ដារសុវត្ថិភាពក្នុងវិស័យសំណង់ដែលពាក់ព័ន្ធ។
បុរី អ & អេហ្វ បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងទីផ្សារលំនៅឋាននៅរាជធានីភ្នំពេញ ដោយអនុវត្តប្រព័ន្ធសុវត្ថិភាពគ្រប់ជ្រុងជ្រោយ និងតាមស្តង់ដារអន្តរជាតិ ដើម្បីបង្កើតជាគំរូលំនៅឋានប្រកបដោយសុវត្ថិភាព សមស្របសម្រាប់ជនបរទេសនៅកម្ពុជា។
- ប្រព័ន្ធសុវត្ថិភាពឆ្លាតវៃ៖ បុរី អ & អេហ្វ បានដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដែលមានគុណភាពខ្ពស់គ្របដណ្ដប់គ្រប់ទីកន្លែង ប្រព័ន្ធគ្រប់គ្រងទ្វារឆ្លាតវៃ និងកំណត់ទិន្និន័យប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដែលអាចតាមដានបានយ៉ាងពេញលេញ។ ប្រព័ន្ធទាំងនេះអាចធ្វើការត្រួតពិនិត្យ និងបង្កើនសុវត្ថិភាពជាចម្បងនៅក្នុងសហគមន៍។
- កម្លាំងសន្ដិសុខប្រចាំការ ២៤ម៉ោង៖ ក្រុមការងារសន្តិសុខមានជំនាញខ្ពស់ និងមានបទពិសោធន៍ក្នុងការបំពេញភារកិច្ចច្បាស់លាស់ ដោយមានការដើរល្បាតពេញមួយថ្ងៃ និងដោះស្រាយបញ្ហាក្នុងស្ថានភាពបន្ទាន់ បានឆាប់រហ័សគ្រប់ស្ថានការ។
- ចំណាត់ថ្នាក់ខ្ពស់នៃសេវាកម្មគ្រប់គ្រងអចលនទ្រព្យមាន៖ បុរី អ & អេហ្វ ផ្ដល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យមានគុណភាពខ្ពស់ និងផ្តល់សេវាកម្មជូន ២៤ម៉ោង។
- ទីតាំងដែលមានសុវត្ថិភាព៖ ទីតាំងនេះមានសុវត្ថិភាពខ្ពស់ ស្ថិតនៅជិតស្ថានទូតចំនួន ៣១ និងនៅចម្ងាយត្រឹម ១៥ នាទីពីផ្សារទំនើប Aeon 3 សាលាអន្តរជាតិ និងមន្ទីរពេទ្យដែលមានគ្រឿងបរិក្ខារគុណភាពខ្ពស់ ។
- សហគមន៍រស់នៅសម្រាប់គ្រប់វ័យ៖ មានសួនឯកជនទំហំជិត ៣ ម៉ឺនម៉ែត្រការ៉េ អាងហែលទឹកកំរិតស្តង់ដារអន្តរជាតិ ក្លឹបហាត់ប្រាណលំដាប់ខ្ពស់ និងគ្រឿងបរិក្ខារបំពាក់ពេញលេញ ដែលអនុញ្ញាតឱ្យអ្នករស់នៅប្រកបដោយសុវត្ថិភាព និងផាសុកភាព ដោយមិនចាំបាច់ចេញទៅក្រៅឡើយ។
ក្នុងនាមជាគម្រោងសួនច្បារអន្តរជាតិដ៏ធំមួយ មានផ្ទៃដី ៥៦ ម៉ឺនម៉ែត្រការ៉េបុរី អ & អេហ្វ បានតម្រូវតាមស្តង់ដារគុណភាព និងច្បាប់យ៉ាងត្រឹមត្រូវ រួមមានប្រព័ន្ធសុវត្ថិភាពរឹងមាំ។ គម្រោងនេះបើកដំណើរការបទពិសោធន៍ថ្មី នៃលំនៅឋានប្រកបដោយសុវត្ថិភាពនៅរាជធានីភ្នំពេញ ផ្តល់ជម្រើសដែលអាចទុកចិត្តបានសម្រាប់អ្នក ទិញអចលនទ្រព្យនៅក្រៅប្រទេស។
ទីតាំងនៃគម្រោង៖ ស្ថិតនៅប្រហែល ៣០០ម៉ែត្រខាងត្បូងនៃផ្លូវប្រសព្វរវាងមហាវិថីហ៊ុន សែន (៦០ម៉ែត្រ) និងមហាវិថីមុនីវង្ស ក្រុងភ្នំពេញ រាជធានីភ្នំពេញ។
លេខទូរស័ព្ទ ៖ +៨៥៥ (០) ១៨ ៨៨៨ ២៧៧៧។
Facebook: https://www.facebook.com/RFPropertyCambodia
Telegram Channel:(https://t.me/rfcityphnompenhofficial)
Telegram DM: (https://t.me/RFCITYPHNOMPENH)
Google Map: (https://g.page/rfcitycambodia?share)














