គ្រូបង្វឹកនិម្មិរូប Lucescu ទទួលមរណភាព ក្រោយលាឈប់ដឹកនាំជម្រើសជាតិរ៉ូម៉ានី ទើបាន ៥ថ្ងៃប៉ុណ្ណោះ

08-04-2026 11:47

(បរទេស)៖ លោក Mircea Lucescu បានលាចាកលោកក្នុងវ័យ ៨០ឆ្នាំ និងមានរយៈពេលត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកចាត់ការទូទៅនិម្មិតរូបរូបនេះ បានលាឈប់ដឹកនាំក្រុមជម្រើសជាតិរូម៉ានីរួចមក។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា លោក Lucescu បានលាលែងពីតំណែងនៃក្រុមជម្រើសជាតិរ៉ូម៉ានី ក្រោមហេតុផលមានជម្ងឺ នៅមុនពេលការដឹកនាំហ្វឹកហាត់ផងនោះ ដើម្បីទទួលការព្យាបាលនៅមន្ទីរពេទ្យ ដែលក្រោយមកត្រូវបានគេរាយការណ៍ថា បានទទួលមរណភាពដោយសារជំងឺបេះដូង (heart attack)។

ក្នុងនាមជាគ្រូបង្វឹកឆ្នើម ១រូប លោក Lucescu ធ្លាប់បានដឹកនាំរ៉ូម៉ានី ឡើងដល់វគ្គផ្តាច់ព្រ័ត្រពានអឺរ៉ុប European Championship ១លើកផងដែរកាលឆ្នាំ១៩៨៤ ពីការដឹកនាំក្រុមនៅតំបន់អឺរ៉ុបលើកដំបូងនេះក្នុងចន្លោះឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៦ និងលើកទី២ ក្នុងឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។

១ប្រកួតចុងក្រោយរបស់លោកក្នុងតំណែងធំនេះ គឺបានដឹកនាំរ៉ូម៉ានី លេងចាញ់តួកគីយ៉េ ១-០ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្នុងវគ្គជម្រុះតំបន់អឺរ៉ុប ដែលមានន័យថា រ៉ូម៉ានីមិនមានកៅអីដើម្បីឆ្លងទៅជុំចុងក្រោយ WC26 នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាចាប់ពីថ្ងៃទី១១ ខែមិថុនាខាងមុខឡើយ។

នៅចាំបានថា កាលនៅជាកីឡាករ លោក Lucescu បានចូលលេង ៦៤ប្រកួតផងដែរជាមួយជម្រើសជាតិរ៉ូម៉ានី និងបានធ្វើជាប្រធានក្រុមទៀតផង ពេលលេងនៅ World Cup 1970៕