ទីផ្សាររថយន្តអូស្ត្រាលីមានការប្រែប្រួលខ្លាំង៖ ការលក់រថយន្តអគ្គិសនី EV ហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដោយសារកត្តាមិនច្បាស់លាស់មួយចំណុច
08-04-2026 14:16
(បរទេស)៖ យោងតាមរបាយការណ៍ចុងក្រោយពីឧស្សាហកម្មរថយន្តបានឱ្យដឹងថា ការលក់រថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសអូស្ត្រាលីបានបំបែកកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រ ខណៈដែលភាពមិនច្បាស់លាស់នៃតម្លៃប្រេងឥន្ធនៈ និងការព្រួយបារម្ភអំពីស្ថិរភាពការផ្គត់ផ្គង់ កំពុងជម្រុញឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរមកចាប់យករថយន្តថាមពលអគ្គិសនីកាន់តែច្រើន។ នេះបើយោងតាម EV Infrastructure News នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ។
កំណើនលក់ខ្ពស់បំផុតជាប្រវត្តិសាស្ត្រនេះ គឺមកពីរបាយកាណ៍ទិន្នន័យបានបង្ហាញថា ចំនួនរថយន្តអគ្គិសនីដែលបានចុះបញ្ជីថ្មីបានកើនឡើងយ៉ាងគំហុក ដែលធ្វើឱ្យចំណែកទីផ្សាររថយន្តអគ្គិសនី EV ក្នុងប្រទេសអូស្ត្រាលីមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ កំណើននេះត្រូវបានអ្នកជំនាញទីផ្សារមើលឃើញថា នេះជារបត់ដំណើការសម័យថ្មីដ៏សំខាន់ក្នុងស្ថានភាពការចំណាយលើប្រេងឥន្ធនៈ សម្រាប់ប្រទេសដែលធ្លាប់តែមានសន្ទុះយឺតក្នុងការទទួលយកបច្ចេកវិទ្យាឡានអគ្គិសនី EV បើធៀបនឹងបណ្តាប្រទេសនៅអឺរ៉ុប និងប្រទេសចិន។
កត្តាដែលជម្រុញចម្បង ស្ថិតក្នុងវិបត្តិប្រេងឥន្ធនៈពេលនេះមានមូលហេតុចម្បងជាច្រើនដែលធ្វើឱ្យអ្នកបើកបរនៅអូស្ត្រាលី សម្រេចចិត្តបោះបង់រថយន្តប្រើសាំង ឬម៉ាស៊ូត ដែលពាក់ព័ន្ធតម្លៃប្រេងហក់ឡើងខ្ពស់ ការប្រែប្រួលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិបានធ្វើឱ្យការចំណាយលើការធ្វើដំណើរប្រចាំថ្ងៃកើនឡើង។ ភាពមិនច្បាស់លាស់នៃការផ្គត់ផ្គង់ មកពីកត្តាភូមិសាស្ត្រនយោបាយពិភពលោកបានបង្កជាក្តីបារម្ភដល់ស្ថិរភាពប្រេងឥន្ធនៈនាពេលអនាគត។
របាយការណ៍បានកត់សម្គាល់ថា ការផ្លាស់ប្តូរជម្រើសរបស់អ្នកប្រើប្រាស់ បច្ចុប្បន្នអ្នកទិញមិនត្រឹមតែចាប់អារម្មណ៍លើរថយន្តអគ្គិសនីម៉ាកល្បីៗទូទាំងពិភពលោកនោះទេ ប៉ុន្តែក៏មានការកើនឡើងនូវការគាំទ្រដល់ម៉ាកយីហោរថយន្តអគ្គិសនីមកពីប្រទេសចិន ជាពិសេសម៉ាក BYD និង MG ដែលផ្តល់នូវតម្លៃសមរម្យ និងបច្ចេកវិទ្យាទំនើប។
ទោះបីជាការលក់មានការកើនឡើងក៏ដោយ ក៏មានការលើកឡើងអំពីតម្រូវការចាំបាច់ដែលទាក់ទងនិងស្ថានីយសាកថ្ម ការបង្កើនចំនួនស្ថានីយសាកថ្មនៅតាមបណ្តោយផ្លូវហាយវេឆ្ងាយៗ ដើម្បីកាត់បន្ថយការព្រួយបារម្ភរឿងអស់ថ្ម (Range Anxiety)។
ហើយស្ថិតក្នុងរងចាំមានការគាំទ្រពីរដ្ឋាភិបាល ក៏ព្រោះតែគោលនយោបាយពន្ធ និងការកាត់បន្ថយការបំភាយឧស្ម័នកាបូន កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចដំណើរការនេះ។
ជាការកត់សម្គាលផងថា ការហក់ឡើងនៃតុល្យភាពលក់រថយន្តអគ្គិសនី EV ក្នុងប្រទេសអូស្ត្រាលីលើកនេះ គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា កត្តាសេដ្ឋកិច្ច (តម្លៃប្រេង) កំពុងក្លាយជាកម្លាំងចលករខ្លាំងជាមួយការយល់ដឹងអំពីបរិស្ថានទៅទៀត។ និន្នាការនេះត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតនៅពេលដែលមានម៉ូឌែលរថយន្តអគ្គិសនីថ្មីៗ ដែលមានតម្លៃកាន់តែទាបនិងផ្តល់គុណភាព នោះអាចចូលមកវាយលុកទីផ្សារកាន់តែច្រើន៕
សូមជម្រាបផងថា ការលក់រថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើងនៅក្នុងខែមីនា ឆ្នាំ២០២៦ ដោយរថយន្តអគ្គិសនីថ្មកាន់កាប់ទីផ្សារ ១៤,៦% ដែលនេះជាចំនួនទ្វេដងនៃចំនួន ៧,៥% ដែលបានកត់ត្រាក្នុងខែដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យ VFACTS ចុងក្រោយបំផុតដែលចេញផ្សាយដោយសភាសហព័ន្ធឧស្សាហកម្មរថយន្ត (FCAI)។
រថយន្តអគ្គិសនីសរុបចំនួន ១៥,៨៣៩គ្រឿងត្រូវបានលក់នៅទូទាំងប្រទេសអូស្ត្រាលីក្នុងខែមីនា ដែលជាចំណែកប្រចាំខែខ្ពស់បំផុតដែលបានកត់ត្រា ទោះបីជាទីផ្សាររថយន្តទាំងមូលមានការធ្លាក់ចុះ ៣,៣%ក៏ដោយ៕



