យល់ដឹងកីឡា៖ ថ្លៃពលកម្មរបស់អាជ្ញាកណ្តាល ពីការកាត់ក្តីក្នុងព្រឹត្តិការណ៍អន្តរជាតិនានា
08-04-2026 15:05
(បរទេស)៖ រាល់ការចំណាយទៅលើប្រាក់ខែ ក៏ដូចជាប្រាក់ពលកម្មរបស់អាជ្ញាកណ្តាល គឺជាបន្ទុករបស់ FIFA ឬក៏សហព័ន្ធប្រចាំតំបន់នីមួយៗ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ salaryleaks។
FIFA ចំណាយទៅលើប្រាក់ខែ ក៏ដូចប្រាក់ពលកម្មលើអាជ្ញាកណ្តាល សម្រាប់កម្មវិធីទាំងឡាយណាដែលរៀបចំដោយ សហព័ន្ធតែប៉ុណ្ណោះមានដូចជា World Cup, Confederation Cup, Club World Cup រួមទាំង Under-20 World Cup ជាដើម។
គួរបញ្ជាក់ផងថា អាជ្ញាកណ្តាលកម្រិតអន្តរជាតិនានា ជាធម្មតាទទួលបានថ្លៃពលកម្មក្នុង ១ប្រកួតៗ និងសេវាធានារ៉ាប់រងទៀតផង ដោយពួកគេទាំងនោះ មិនទទួលបានកិច្ចសន្យារយៈពេលវែងពី FIFA ឬក៏ពីបណ្តាសហព័ន្ធនានាឡើយ។ ការជ្រើសរើសអាជ្ញាកណ្តាល ដើម្បីដឹកនាំ ឬកាត់ក្តីក្នុងកម្មវិធីធំៗទៀតសោត ក៏អាស្រ័យទៅតាមសមត្ថភាព និងស្ថិតិចេញពីលីគកំពូលៗទៀតផង។
ខាងក្រោមនេះ ជាតារាងតម្លៃខ្លួនរបស់អាជ្ញាកណ្តាលក្នុងទីលាន ក៏ដូចជាជំនួយការ រួមទាំងអាជ្ញាកណ្តាលប្រព័ន្ធ VAR ជាមួយនឹងកំណត់សំគាល់៖ Competition (កម្មវិធីប្រកួត), Referee Match Fee (ថ្លៃក្នុង ១ប្រកួត), Assistant Referee Fee (ថ្លៃជំនួយការ) និង VAR Fee (ថ្លៃប្រព័ន្ធវីដេអូជំនួយការ)៕





