ខ្សែការពារតម្លៃខ្លួន ៨០លាន Maguire បន្តរួមរស់ជាមួយ Man Utd ១ឆ្នាំទៀត ទោះកាត់ប្រាក់ពលកម្មក្តី

08-04-2026 16:08

(បរទេស)៖ អតីតប្រធានក្រុម ដែលជាខ្សែការពារកណ្តាល Harry Maguire ព្រមព្រៀងបន្តកិច្ចសន្យារយៈពេល ១២ខែ ជាមួយជម្រើសតបានទៀតនឹងក្លិប Manchester United ទោះប្រឈមមុខនឹងការកាត់ប្រាក់ខែខ្លះក្តី។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កិច្ចសន្យាចាស់របស់កីឡាករវ័យ ៣៣ឆ្នាំ ដែលចូលលេងបាន ៦៥ប្រកួតផងនោះជាមួយក្រុមតោកំណាចអង់គ្លេស នឹងអស់សុពលភាពនាបំណាច់រដូវកាលនេះ ក្នុងនាមខ្សែការពារតម្លៃខ្លួន ៨០លានផោនដែលត្រូវបានបិសាចក្រហមទិញពីក្លិប Leicester City កាលឆ្នាំ២០១៩។

គួរបញ្ជាក់ផងថា ការកាត់ប្រាក់ពលកម្មតិចតួចទៅលើប្រាក់ខែគោលនោះដែរ ពោលគឺក្លិបនៅរក្សាថ្លៃទិញផ្តាច់កិច្ចសន្យា នៅដដែល និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមមកវិញផងដែរ ប្រសិនបើ Man Utd មានកៅអីលេងពានអឺរ៉ុប UEFA Champions League សម្រាប់រដូវកាលក្រោយ។

គិតមកទល់ពេលនេះ Harry Maguire បានចូលលេងចំនួន ២៦៦ប្រកួតហើយជាមួយ United ដោយឈ្នះពាន League Cup 2022-23 និងពាន FA Cup នៅឆ្នាំបន្ទាប់ទៀតផង ដោយបច្ចុប្បន្នស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអង់គ្លេសដូចគ្នាគឺលោក Michael Carrick៕