Atletico បញ្ជូនម្ចាស់ផ្ទះ Barcelona ទៅកាន់មាត់ជ្រោះ សម្រាប់ជើងទី១ នៅ Champions League

09-04-2026 08:47

(បរទេស)៖ ក្រុមភ្ញៀវ Atletico Madrid បានយកឈ្នះម្ចាស់ផ្ទះ FC Barcelona ២ទល់នឹង០ ក្នុងជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់លីគអឺរ៉ុប UEFA Champions League 2025-26 នៅរាត្រីឆ្លងចូលព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា (ម៉ោងនៅកម្ពុជា)។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កូនក្រុមរបស់លោក Diego Simoene ផ្តើមរកបាន ១គ្រាប់ភ្លាមៗតែម្តង ត្រឹមតែ ១នាទីប៉ុណ្ណោះ នៅពេល Pau Cubarsi ត្រូវបានពិន័យកាតក្រហមនៅនាទី៤៤ ក្នុងកីឡដ្ឋាន Camp Nou ដែលមានអ្នកទស្សនាផ្ទាល់ជិត ៦ម៉ឺននាក់។

១គ្រាប់បែកពងមាន់នោះដែរ គឺធ្វើបានសម្រេចដោយខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez ដោយការទាត់បាល់ហ្វ្រិឃីក (free kick) នៅមុនពេលមិត្តរួមក្រុម Alexander Sorloth ធ្វើបានសម្រេចគ្រាប់សម្រាប់ Atletico នៅនាទី៧០ ដ្បិត Marcus Rashford របស់ក្រុមអ្នកមានបុណ្យទាត់ប៉ះចំបង្គោលផងដែរនៃវគ្គទី២។

តាមរយៈលទ្ធផលដ៏គាប់ប្រសើរនៅទឹកដីក្រៅផ្ទះនេះដែរ បានញាំងឱ្យក្រុមរួមលីគអេស្ប៉ាញ La Liga ហាក់មានប្រៀប ក្នុងការប្រជែងកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL រដូវកាលនេះជាបន្ត បើទោះបីជាត្រូវជើងទី២ នារាត្រីថ្ងៃអង្គារសប្តាហ៍ក្រោយក៏ដោយ៕