ក្រុមការពារជើងឯក PSG គំរាមកំហែង Liverpool តាមរយៈឈ្នះ ២-០ ជើងទី១ UCL នៅប៉ារីស
09-04-2026 09:26
(បរទេស)៖ Paris Saint Germain ម្ចាស់ការពារតំណែងជើងឯក UEFA Champions League បានយកឈ្នះក្រុមមកពីអង់គ្លេស Liverpool ដោយលទ្ធផល ២ទល់នឹង០ ក្នុងជើងទី១ វគ្គ ៨ក្រុមចុងក្រោយនាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន Parc des Princes ស្ថិតក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានរយៈពេលត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមជើងឯក Premier League មួយនេះបានរងបរាជ័យក្រោមថ្វីជើងរបស់ Manchester City ៤ទល់នឹង០ ជ្រុះចេញពីកម្មវិធី FA Cup។
ក្រុមអ្នកគាំទ្រហង្សក្រហមបានចំណាយលុយរាប់រយផោន ដើម្បីទិញសំបុត្រចូលទស្សនានៅប៉ារីស ជាមួយនឹងក្តីថា ក្រុមសំណព្វចិត្តរបស់ពួកគេនឹងធ្វើបានល្អឡើងវិញ ក្នុងពានធំ UEFA Champions League 2025-26 ដែលពួកគេធ្លាប់ឈ្នះចុងក្រោយកាលឆ្នាំ២០១៩។
ជំនួបដ៏តានតឹងក្នុងរយៈពេល ៩០នាទី កីឡាករវ័យក្មេង Doue ជាអ្នករកបានគ្រាប់ទី១ នៅនាទី១១ មុនពេល Kvaratskhelia សម្រេចគ្រាប់ទី២ នៅនាទី៦៥ ដែលសុទ្ធសឹងជាសមាជិករួមចំណែកជួយ PSG បំបាក់ Inter Milan ដោយលទ្ធផល ៥-០ មិនឱ្យតដៃរួចកាលផ្តាច់ព្រ័ត្រ UCL ឆ្នាំ២០២៥ ដើម្បីស្គាល់រសជាតិពានអឺរ៉ុបជាលើកដំបូងរបស់ពួកគេ។
នេះគឺជាការបរាជ័យលើកទី១៦ គ្រប់កម្មវិធីទាំងអស់របស់ Liverpool ជាមួយនឹងក្តីរំពឹងថា ពួកគេអាចនឹងធ្វើបានល្អវិញ ក្នុងជើងទី២ នៅកីឡដ្ឋាន Anfield របស់ខ្លួន ក្នុងរយៈពេល ៦ថ្ងៃទៀត ក្នុងនាមតែ ២ក្រុមរបស់អង់គ្លេសដែលឈានមក វគ្គជ្រៅរដូវកាលនេះ ជាមួយកាំភ្លើងធំ Arsenal៕



